សួស្តីប្រិយមិត្តទាំងអស់គ្នា ថ្ងៃនេះខ្ញុំសូមលើកយករឿងរ៉ាវដែលទាក់ទងទៅនឹងខ្មោចព្រាយបិសាច របស់មិត្តអ្នកស្តាប់ដែលបានផ្ញើរចូលផេក និងឆាណែលរបស់ខ្ញុំ ជូនបងប្អូនស្តាប់ជាបន្តទៀត
13-ស៊ីណា ដាវី បងខ្ញុំមានរឿងទាក់ទងនឹងខ្មោចដែរ កាលនោះខ្ញុំនៅក្មេងប្រហែលឆ្នាំ២០០៣ខ្ញុំបានទៅរើស ត្នោតនៅវាលខាងជើងភូមិ នៅម្តុំនោះមានដើមត្នោត៥ដើម ដើមស្តៅ៣ដើម នឹងដើម ជ្រៃ១ដើមយ៉ាងធំ នៅយប់នោះប្រហែលម៉ោង១យប់ខ្ញុំខ្លាចរើស ត្នោតទុំមិនទាន់គេខ្ញុំក៏ប្រញាប់ងើបទៅរើសតែពេលខ្ញុំកុំពុងអោនរើសត្នោត ហើយងើបមកវិញ ស្រាប់តែខ្ញុំឃើញភ្លើង មួយយ៉ាងធំហោះពីលើខ្ញុំមកចុះត្រង់ដើមស្តៅ នឹងដើមជ្រៃនោះ ហើយខ្ញុំបាន ស្រែកភ្លើងក៏បាត់ដែរ តែខ្ញុំមិនដឹងថាភ្លើងនោះជាភ្លើអ្វីនោះដែរដឹងត្រឹមភ្លើងពណ័ខៀវធំជិតប៉ិនចង្អេរ ហើយថ្ងៃបន្ទាប់មកទៀត គឺវាបានមកហោះក្រោយផ្ទះរបស់ខ្ញុំម៉ែខ្ញុំគាត់បានឃើញម្តងវាបានប្រែររូបអោយប៉ុនមេដៃសក់វែងទុំលាក់សក់ចុះពីលើដើមសង្កែរក្រោយផ្ទះ ពីរបីក្រោយមកម៉ែខ្ញុំចាប់ផ្តើមឈឺ ហើយហើមភ្នែក ម៉ែខ្ញុំថាគេខឹងខ្ញុំដែរទៅរំខាកន្លែងគេ ហើយវាបានចូលអ៊ុំខ្ញុំហើយវាប្រុងធ្វើបាបអ៊ុំខ្ញុំទៅ តែម៉ែខ្ញុំជេវាមកធ្វើបាបអីក្មេង បន្ទាប់ច្រើនថ្ងៃវាបានហោះមកផ្ទះមីងខ្ញុំម្តង វាធ្វើដូចដើម ច្រើនខែក្រោយមកម៉ែបានធ្លាក់ខ្លួនឈឺហើយស្លាប់ បន្ទាប់៣ខែមកទៀតអ៊ុំក៏ស្លាប់ទៀតហើយប្រហែល១ឆ្នាំក្រោយខ្ញុំក៏ត្រូវវាធ្វើបាបដែរវាបានច្រានខ្ញុំទុំលាក់ទឹកតែត្រូវបានអ្
នកដើឆ្លុះត្រីឃើញហើយជួយទាន់កុំអីខ្ញុំមិនដឹងយ៉ាងណាទេ បន្ទាប់ពីរមានរឿងអញ្ចឹងម្ចាស់ដីនោះក៏កាប់ដើមស្តៅនឹងជ្រៃនោះចោលទៅ៕
14-Rã Sēy Sandra រឿងនឹងកើតឡើងលើលោកតាម្នាក់រស់នៅក្នុងភូមិជាមួយខ្ញុំជាង៨ ៩ឆ្នាំមុននៅខេត្តកំពង់ស្ពឺ ពេលគាត់ត្រឡប់មកពីដីចំការរបស់គាត់នៅក្បែរជើងភ្នំក្នុងស្រុកភ្នំស្រួចកាត់ព្រៃឬស្សី ពេលគាត់មកគាត់ជិះពីរអ្នកមិត្តភក្តិគាត់ ប្រហែលម៉ោង៦ល្ងាចដើម្បីមកភូមិវិញក្នុងស្រុកបសេដ្ឋ ពេលមកដល់ព្រៃមួយកន្លែងគាត់បានជួបនឹងនារី ម្នាក់អាយុប្រហែល23_25ឆ្នាំ សុំគាត់ជិះម៉ូតូជាមួយ ដល់ពេលហើយមិត្តភក្តិរបស់គាត់នៅក្រោយថាជិះមិចកើត តែតាអ្នកឌុបថាសម្លាញ់ហា កូនគេកូនយើងទេឲ្យគ្នាជិះទៅ (ម៉ូតូអាគប់90) ហើយក៏ឲ្យនារីនឹងឡើងជិះទៅ ស្រាប់តែគាត់ជិះបានដីប្រហែល២០០_៣០០M ស្រាប់តើម៉ូតូមួលលែងចង់រត់ទៅមុខ ពេលនឹងជិះដល់កន្លែងគេកប់សព នារីនឹងក៏សុំចុះ ដោយម៉ូតូនឹងមួលទៅមុខលែងសូវរួច តាជិះក្រោយឆ្ងល់មិនមកចុះអីកន្លែងគេកប់សពនឹងគាត់ក៏ងាកក្រោយមកឃើញភ្នែកធំប៉ុនៗពងមាន់ អត់ឃើញជើង ដល់ដី តានៅខាងក្រោយស្រែកយ៉ៃថាខ្មោចៗអាសម្លាញ់ខ្មោច បន្ទាប់មកគាត់ពីអ្នកនិងគឺសម្រេចថារត់ចោលម៉ូតូ បន្ទាប់បាន៩ថ្ងៃតាជិះខាងក្រោយបានជ្រុះសក់ស្លាប់ បញ្ជាក់(ម៉ូតូនឹងគាត់បានទៅយកវិញនៅថ្ងៃបន្ទាប់នឹងតែវាអត់មានខូចអីទាំងអស់ពេលយកមកជិះធម្មតា)៕
15-มีสิทธิ์ แค่คิดถึง ប្អូនធ្លាប់ជួបរឿងមួយពីរនាក់ប្រព័ន្ធប្អូនកាលនោះ ប្អូន ចិញ្ចឹមត្រីនៅទន្លេ ខែនោះ ទឹកឡើងខ្លាំងណាស់ ពេលប្អូន ជាវ ទូកទៅទ្រុងត្រី ប្អូនឃើញមនុស្សដើរដោះត្រីម៉ោងតែទឹកជ្រៅប្រហែល.6.7ម៉ែតតែប្អូនមិនចាប់ អារម្មណ៍ទេ ពេលទៅដល់ ទ្រុង ត្រី ប្រពន្ធខ្ញុំសួរខ្ញុំថា មិញបងមានឃើញមនុស្សដោះត្រីម៉ោងអត់ ខ្ញុំតបប្រពន្ធ ថា ឃើញ ប្រពន្ធខ្ញុំ សួរខ្ញុំថាឆ្ងល់អត់ ទឹកជ្រៅហេតុអី ដូចជាទឹកត្រឹមចង្កេះគេ ពេលនោះចិត្តខ្ញុំ នឹកឃើញ ទើប ខ្លាច មនុស្សគ្មាន ទូក ជិះសោះ ដើរលើទឹកដូច ដើរលើដី នេះជារឿងពិតមែនបង ប្អូនឃើញប្រហែលជាម៉ោង 6 7 ល្ងាច៕
16-Suu Gaa មិត្តភ័ករបល់ខ្ញុំវាបានដេីរលេងមួយមិត្តញុមម្នាក់ទៀតនៅភ្នុំពេញពេលវាជេិះមូ៊តូស្រាប់តែឃេឺញគ្រេាះថ្នាក់ចរាចរណ៍ស្លាប់មនុស្សសីម្នាក់ហេីយគេគ្រប់ត្រណាត់ស
ហេីយគាត់ក៏មិនបាននៅមេីលយូដែរគាត់ក៏ទៅមុខទៀតទៅ
3ថ្ងៃក្រេាយមកពួកគាត់ក៏ទៅដេីរលេងនៅភ្នុំពេញទៀតពេលគាត់ជេិះទៅដល់កន្លែងដែរមានមនុស្សស្លាប់ថ្ងៃមុនស្រាប់តែគាត់ឃេឺញមានមនុស្សដេកកណ្ដាលផ្លូវគ្រប់ត្រណាត់សរហេីយគាត់ក៏សួរមិត្តមួយទៀតជេិះពីក្រេាយគាត់ថាឯងមានឃេីញមនុស្សដេកស្លាប់កណ្ដាលផ្លូវអត់ហេីយគាត់និយាយអត់ឃេីញអីទេហេីយគាត់ក៏ជេិះទៅមុខបន្តិចគាត់ក៏មេីលក្រេាយវិញតែគ្នានឃេីញអ្វីសេាះគាត់ក៏គិតថាប្រហែលជា
ខ្មេាចលងហេីយ៕
17-Jáš Mìń ថ្ងៃមួយខ្ញុំ បានទៅបុណ្យគេនៅឯភូមិ រហូត ដល់កម្មវិធីបុណ្យគេចប់ បុណ្យជាបុណ្យ ១០០ថ្ងៃ នៃ សពផ្សេង ហេីយបន្ទាប់មកពេលដែលបុណ្យចប់ ពួកខ្ញុំបាននាំគ្នាទៅ ផឹកនៅ វាលស្រែ ខាងក្រោយ ទល់មុខនៃរោងបុណ្យនោះ ខ្ញុំនាំ គ្នាសប្បាយណាស់ ហេីយ បន្ទាប់ មកទៀត ខ្ញុំផ្ទាល់ បានឃេីញភ្លេីងមួយ ដូចជាភ្លេីង ចង្កៀងដែល គេយកបំភ្លឺក្នុងផ្ទះ អញ្ចឹង ខ្ញុំឃេីញភ្លេីងនោះ នៅ វាលស្រែក្បែខ្ញុំ ណឹង ជាកន្លែង ដែល បុរសម្នាក់ឧស្សា ដេីរទៅមេីលកន្លែងនោះ ខ្ញុំសន្និដ្ឋាន ថាជា ភ្លេីងរបស់ ខ្មោចនោះ ព្រោះ សពនោះ ជាសពខ្មោចតៃហោង ដែលជាកន្លែងដែលខ្មោចនោះចងក នៅលេីដេីមឈេី ដែលមាន កំពស់ ១.២០Cm ហេីលស្លាប់ទៅ សព នោះលាអណ្តាតោឡេីងវែង គួរអោយខ្លាច៕
18-Duobn Romcorng ញុមធ្វើការប្រទេសថៃនៅប៊ាងវ៉ែកស៊យសូមលាក់ខ្លាចខូចឈ្មោះផ្ទះចាសដែលមានអាយុជិត40ឆ្នាំពួកញុមធ្វើការខាងផ្នែកកសាងកែផ្ទះចាសអោយថ្មីឡើងវិញក្រុមការងារពួកញុមមានគ្នាជាងដប់នាក់បានឃើញវិញ្ញណមនុស្សស្រីអង្គុយលើបង្កាន់ដៃផ្ទះខាងក្រោយកាលពីប៉ុន្មានខែមុនមានសព្វស្រីនាក់ស្អុយរលួយនៅទីនេះកាឃើញនេះស្ទើតែរៀលថ្ងៃហើយគួរអោយខ្លាចខ្លាំងណាស់៕
Thirith Carrière កាលពីពេលខ្មែក្រហមវាយឈ្នះ យកបានខេត្តកំពត នឹង កំពង់សោម វាបានចាប់កងទ័ពទាហានចងស្លាបសេក ហើយដាក់ឲ្យអង្គុយក្នុងទឹកសមុទ្រ មានកំពស់ត្រឹមចង្ការ។ ដល់យប់អាត្រាត ទឹកសមុទ្រឡើង(la Marée) ធ្វើឲ្យពូកទាហាន ឈ្លក់ទឹកស្លាប់អស់។ រហូតដល់ឆ្នាំ២០០០ គេមិនសូវហា៌ន មុជទឹកលេងទេ ព្រោះមានជើងកប(ខ្មោចទាញជើង អ្នកមុជទឹក)
បច្ចុប្បន្ននេះ បើយើងអង្គុយញ៉ាំភេសជ្ជៈលេង ដល់យប់ជ្រៅ ម្តង មួយកាល យើងអាចឃើញភ្លើងផ្លុងៗលើទឹក ទោះបីជាគ្មានទូកអ្នកនេសាទក៏ដោយ។ មិត្តភក្តិខ្ញុំ គេជឿណាស់ គេដាក់ចេក អុជធូប ទៀនសែន សុំកន្លែងអង្គុយលេង។ ពួកគេ ជាអ្នក ធ្លាប់ចូលរួមធ្វើបេសកកម្ម តាំងពីឆ្នាំ១៩៨៣-៨៤ ហើយគេជាជនជាតិបរទេស(បារាំង អង់គ្លេស អាលឺម៉ង់...)
19-ឆាយ ដេត ញុំជាអ្នកធ្វេីការនៅថៃ តែខាងធ្វេីស្រែថ្ងៃមួយថៅកែអេាយញុំទៅដេកយាមស្រូវហាលពេលយប់តែម្នាក់អែង ហេីយទីនេាះឆ្ងាយដាច់ស្រយាល ហេីយធ្លាប់មានមនុស្សស្រីចងកនៅទីនេាះហេតុតែយេីងធ្វេីការអេាយគេរត្រូវតែទៅដេកហេីយដេកលេីតែក្តាក្រាលលេីសុីម៉ង់ផ្លូរហាលស្រូវហេីយយកសំពត់ភ្លៀងធ្វេីជាតំបូលស្រាប់តែញុំដេកមួយភាំងមានមនុស្សស្រីស្លៀកឈុតខ្មៅសក់វែងអន្លាយអូសដីដេីសំដៅមករកញុំហេីយមកបេីកសំពត់ភ្លៀងហេីយគ្រហឹមដាក់ញុំហាក់បីដូចជាខឺងញុំហេីយអង្រូនអេាយញុំភ្ញាក់ភ្លាមពេលនេាះញុំបែកញេីសពេញមុខហេីយក៍នឺកឃេីញថាពេលញុំចូលដេកអត់បានអុជធូបសុំកន្លែងគេដេកហេីយញុំក៍ងេីបទៅអុជធូបទៅក៍បានដេកទល់ភ្លឺចប់ហេីយបងសូមបងជួយនិទានអេាយផងអគុណបងទុកជាមុន៕
20-Bo Loyកាលពីនៅឆ្នាំ2013ក្នុងខេត្តសៀមរាបនារាត្រីមុនថ្ងៃឆ្លងឆ្នាំ ពួកខ្ញុំដែលជាក្រុមដន្ត្រីកុមាររបស់អង្កការមួយត្រូវបានសណ្ឋាគារជាច្រើនជួលឲមកសម្តែងជូនភ្ញៀវបរទេសទស្សនាកម្សាន្តក្នុងរាត្រីជិតឆ្លងឆ្នាំ ទំរាំតែបានសម្តែងចប់គ្រប់កន្លែងហើយវាជិតម៉ោង12ទៅហើយ បន្ទាប់ពីបរិភោគអាហារនៅសណ្ឋាគាររួចមកពួកខ្ញុំក៏បានជិះឡានត្រឡប់មកសាលាអង្កការវិញ ចូលដល់ថ្ងៃទី1 2014 នាពេលទាបភ្លឺនោះពួកខ្ញុំប៉ុន្មាននាក់គេងមិនលក់សស់ព្រោះតែរវល់ជជេកគ្នាលេងនិយាយពីនេះពីនោះរហូតដល់ម៉ោង៤ឯនោះ បន្ទាបមកពួកខ្ញុំគ្នាប្រហែល2 3នាក់ក៏ហៅគ្នាក្រោកទៅដើលេងជុំវិញសាលាម្តង បន្ទាបពីដើមកដល់ក្រោយសាលាពួកយើងក៏បានបត ជើងតូច នៅទីនោះងងឹតណាស់ព្រោះគ្មានអំពូលភ្លើងនោះទេ មិនយូប៉ុន្មានខ្ញុំក៏បានឃើញអ្វីមួយស ស នៅគៀនដំបូកក្រោមដើមឈើជាច្រើនក្រៅរបងសាលាពីខ្ញុំប្រហែល១០ម៉ែត្រ ពេលនោះខ្ញុំគិតថាជាការុងដែលគេភ្ជួរចោលតែប៉ុន្នោះ តែដល់ពេលមើលយូរៗទៅស្រាប់តែចេញមុខមនុស្សស្រីសក់ឡើងកន់ទ្រើងមុខមានឈាមដំបៅហើយភ្នែកភ្លឺពណ៍លឿងទៀតផង ពេលនោះខ្ញុំមិនស្រួលក្នុងចិត្តក៏ឲពួកម៉ាកខ្ញុំ2 3នាក់ទៀតជួយមើលតែមិននឹកស្មានថាពួកគេឃើញដូចខ្ញុំអញ្ចឹងដែរសោះ មើលកាន់តែយូរចិត្តកាន់តែភ័យព្រោះឃើញវាកានតែមកជិតពួកយើងតែម្តង ពេលនោះចាំអង្កាលទៀតមានតែដាក់មេព្រូចទៅ ពេលរត់នោះខ្ញុំបិះនឹងបុកដើមឈើទៀតផង ពេលទៅដល់ក្នុងបន្ទប់ពួកយើងក៏យករឿងនេះប្រាប់ទៅមិត្តភ័ក្រទាំអស់តែគ្មាននាក់ណាជឿឡើយព្រោះពេលនឹងកំពុងពេញគេងលក់ស្រួលផង មួយសន្ទុះក្រោមកពួកយើងគ្នាដ៏ដែលក៏ទៅកន្លែងនោះម្តងទៀតព្រោះមិនទានអស់ចិត្តពេលបានទៅដល់គឺគ្មានអ្វីឫក៏ការុងសនៅទីនោះទេ ពីពេលនោះមកខ្ញុំក៏លេងហ៊ានដើរទៅក្រោយសាលានៅពេលយប់ទៀតដែរ សូមបញ្ចាក់ថាកាល់ពីមុនខ្ញុំជួបហេតុការណ៌នេះក៏មានមិត្តខ្ញុំម្នាក់បានឮគេហៅឈ្មោះរបស់គាត់ជាសម្លេងមនុស្សស្រី តែពេលគាត់ដើររកមើលគឺគ្មាននាក់ណានៅគៀនដំបូកនោះទេ៕
0 Comments