សួស្តីប្រិយមិត្តទាំងអស់គ្នា មិនថានៅប្រទេសកម្ពុជាឬក៏តំបន់អាស៊ីទាំងមូលនោះទេដែលជឿរឿងខ្មោចព្រាយ នៅប្រទេសប៉ែកខាងអ៊ឺរ៉ុបក៏គេជឿរឿងរ៉ាវអស់ទាំងនេះដែរ ជាក់ស្តែងគឺបានបង្ហាញក្នុងរូបថតទាំងប៉ុន្មានសន្លឹកខាងក្រោមនេះ
1-នេះគឺជារូបថតសខ្មៅមួយសន្លឹក របស់ស្ត្រីជនជាតិអ៊ឺរ៉ុបមួយក្រុមដែលរូបនេះ ត្រូវបានថតក្នុងអំឡុងឆ្នាំ1900 នៅខេត្ត ប៊ែលហ្វាស ប្រទេសអៀកឡង់ ។ ចូរអ្នករាប់ទៅមើលថាតើក្នុងរូបថតនេះ មានមនុស្សប៉ុន្មាននាក់? ប្រាកដណាស់គឺមាន15នាក់ ដូច្នេះសូម
អ្នករាប់ដៃរបស់ពួកគេទៅមើល ថាអ្នកខ្លះលាក់ដៃ អ្នកណាខ្លះអោបដៃ? ច្បាស់ណាស់បើសិនជាអ្នកព្យាយាមរាប់ដៃរបស់ពួកគេ អ្នក
ប្រាកដជាប៉ះរោម ដោយនៅនឹងស្មារបស់ស្រ្តីម្នាក់ក្នុងចំណោម
ពួកគេ គឺមានផុសចេញនូវដៃមួយផ្សេងទៀត ដែលយើងមិនអាច
សន្និដ្ឋានបានថា វាជាដៃរបស់អ្នកណានោះទេ ៕
2-រូបថតនៅសារមន្ទីរ ស្រី្តជនជាតិអង់គ្លេសម្នាក់ ឈ្មោះ Louise Murphy បានទៅធ្វើទស្សនកិច្ចក្នុងសារមន្ទីរបុរាណមួយដែលមានឈ្មោះថា Glasgow ជាមួយនឹងកូនប្រុសរបស់គាត់ឈ្មោះ Owen
គាត់បានថតរូបជាច្រើនសន្លឹកនៅទីនោះ ដើម្បីទុកជាឯកសារ តែអ្វីដែលធ្វើឲ្យគាត់តក់ស្លុតនោះ គឺពេលដែលគាត់យករូបថត
ទាំងនោះទៅផ្តិត ស្រាប់តែមានរូបមួយសន្លឹកក្នុងចំណោមនោះមានភាពខុសប្រក្រតី ដោយក្នុងនោះឃើញមានរូបក្មេងស្រីម្នាក់ឈររាដៃកាត់មុខកាមេរារបស់គាត់ ។
3-នារីសិស្សសាលាវ័យ22ឆ្នាំម្នាក់ រួមជាមួយមិត្តរបស់នាងបីនាក់
ផ្សេងទៀត បានចូលទៅវិហារចាស់ដែលត្រូវបានគេបោះបង់ចោលអស់រយៈពេលជា20ឆ្នាំមកហើយ ដោយវិហារនោះមានឈ្មោះ
ថាឌេនប៊ីហ្វ មានទីតាំងនៅក្នុងប្រទេសវែល ដោយទីនោះធ្លាប់ល្បី
ថាមានខ្មោចលងជាញឹកញាប់ កញ្ញាឃីឡា និងមិត្តភក្ត្រក៏បាន
ណាត់គ្នាថានឹងទៅទីនោះទាំងយប់ ដើម្បីថតរូបបង្ហោះតាមបណ្តាញសង្គមនានា ការធ្វើបែបនេះ អាចឲ្យនាងទទួលបានការចាប់
អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជុំវិញពិភពលោក ជាពិសេសគឺក្នុង
ប្រទេសវែល ។ ជាលទ្ធផល នាងពិតជាទទួលបាននូវអ្វីនាងប៉ង
ប្រាថ្នាមែន ព្រោះរូបថតមួយសន្លឹកដែលនាងថតចោលក្នុងទីងងឹតមួយ បានជាប់រូបរាងនៃវិញ្ញាណមួយ ដែលនាងប្រាប់នោះប្រហែលជាវិញ្ញាណរបស់អ្នកថែវិហារនោះ ដោយព្រលឹងរបស់គាត់មិន
ទាន់ទៅណាចោលវិហារនោះឡើយ ៕
ជាបន្តទៅទៀត ខ្ញុំសូមលើកយករឿងរ៉ាវខ្មោចពិត ដែលមិត្តអ្នកស្តាប់បានជួបប្រទះដោយផ្ទាល់មកអានជូនប្រិយមិត្តស្តាប់ផងដែរ
1-da ra 13 hours ago
ខ្ញុំក៏ធ្លាប់ជួបច្រើនដងដែរ ប៉ុន្តែមានរឿងមួយដែលមិនអាចភ្លេចបានគឺនៅ អំឡុងឆ្នាំ2015 នៅពេលយប់ម៉ោងប្រហែលជា2 ខ្ញុំកំពុងតែដេកស្រាប់តែខ្ញុំយល់សប្តិឃើញមនុស្សស្រីម្នាក់តេមកខ្ញុំ ប៉ុន្តែពេលដែលខ្ញុំលើកទូរសព្ទ័និយាយបែរជាលឺសំលេងមនុស្សស្រីនោះសើចយ៉ាងខ្លាំងៗ ហើយក៏មានដៃមួយគូរមកចាប់លើកខ្ញុំឡើងបន្តិចក៏បាត់ទៅវិញ ធ្វើអោយខ្ញុំព្រឺសម្បុរខ្ញាក ខ្ញុំភ័យពេកក៏រត់ឡើងមកលើគ្រែរបស់ទួតខ្ញុំ ។ នេះជារឿងដែលខ្ញុំមិនអាចភ្លេចបាន។ បើមិនជឿកុំប្រមាថ។
2-lida lida 13 hours ago
ញុមមានកាលពីញុមនៅក្មេងញុមបានទៅលេងផ្ទះរបស់មិត្តរហូតដល់ម៉េាង៦យប់តេីបញុមត្រលាប់មកផ្ទះវិញដេីរជិតដល់ផ្ទះញុមបានឃេីញបុរសម្នាកកំពុងលូតតែគាត់មិនមានក្បាលទេពេលញុមដេីរដល់ផ្ទះញុមមិននិយាយឣ្វីសេាះចាបតាំងពីថ្ងៃនេាះញុមមិនហ៊ាននៅលេងផ្ទះមិត្តយូរទេ។
3-Thā Fērrārïï 12 hours ago
ខ្ញុំមានរឿងពិតចង់ចែករំលែកដល់ប្រិយមិត្តទាំងអស់បានស្ដាប់÷️️🙏
_ខ្ញុំជាក្មេងវត្តរស់នៅខេត្តបាត់ដំបង កាលឆ្នាំ2016ចំពេលថ្ងៃកាន់បិណ្ឌវេនទី14ឈានចូលដល់ថ្ងៃភ្ជុំធំ នៅម៉ោង1-2ខ្ញុំគេងមិនលក់ហេីយក៏បានបបួលមិត្តភក្តិខ្ញុំម្នាក់ទៀតអោយដេីរទៅនិយាយគ្នាលេងនៅឯមុខវិហារ ហេីយពួកខ្ញុំបានដេីរទៅដល់កន្លែងចេតិយនិង ផ្នូរកប់ខ្មោច ហេីយនៅត្រង់នោះមានស្ពានមួយខ្ញុំបាននាំគ្នាទៅអង្គុយលេងលេីបង្កាន់ដៃស្ពានបាននិយាយគ្នាពីរឿងរៀនសូត្រមួយសន្ទុះ ហើយក៏អស់អីនិយាយហេីយមិត្តខ្ញុំអង្គុយដូចអស់សង្ឃឹមចឹង មួយភ្លែតក្រោយមកក៏លេចចេញមនុស្សស្រី2នាក់ជិះកង់សំដៅមកឈប់ពីមុខខ្ញុំ ខ្ញុំខំមើលមុខគេ តែមើលមិនឃើញព្រោះងងឹតពេក ហើយស្រី2នាក់មិនដឹងថាគេនិយាយអីទេខ្ញុំស្ដាប់មិនបានទេ ហេីយក៏ពួកគេជិះកង់ទៅក្រោមដេីមពោធិ៍នៅជិតសាលារៀន ខ្ញុំក៏មិនបានខ្លាចអីដែរ ព្រោះធ្លាប់នៅវត្តរាប់ឆ្នាំ លុះមកដល់កុដិវិញខ្ញុំសួរមិត្តភក្តិខ្ញុំថា មានឃើញមនុស្សស្រី2ជិះកង់មកឈប់ពីមុខអត់ វាថាអត់ឃើញទេ ហើយវាក៏មិនសួរដេញដោលអីទៀតដែរ។ ដល់ពេលព្រឹកឡេីងត្រូវថ្ងៃភ្ជុំធំខ្ញុំបានទៅសួរលោកគ្រូរឿងដែរជួបប្រទះពីយប់មិញ÷
_លោកគ្រូក៏មានសង្ឃដីកាថា"មិនមានមនុស្សស្រីឯណាចេញដើរយប់ទាំងដែលម៉ោង1-2ទេ ហេីយនៅក្នុងបរិវេណវត្តទៀត នេះច្បាស់ណាស់ថាជាពពួកអមនុស្ស (ខ្មោច ព្រាយ បិសាច👻👹)។
រំលឹកកាលពី7-8ថ្ងៃមុនម៉ោង12ជាង ព្រាយនោះបានលងមិត្តខ្ញុំដែលកន្លែងដេីមពោធិ៍និងដដែល ប៉ុន្តែលើកនោះខ្ញុំមានគ្នា5នាក់ ខ្ញុំបានបបួលមិត្តខ្ញុំទៅអង្គុយលេងនៅឯសាលារៀនក្រោមដើមអំពិល អ្នកខ្លះអង្គុយចុចទូរស័ព្ទឯខ្លះទៀតនិយាយគ្នាលេង ហើយខ្ញុំក៏គិតថានិងធ្វើអ្វីឲ្យសប្បាយ ខ្ញុំក៏បបួលមិត្តម្នាក់ទៀតលងធ្វើខ្មោច ពួកវា3នាក់ ខ្លាចរត់យក់តែរួចខ្លួន លុះរត់មកដល់ដើមពោធិ៍ក៏
ឃើញមានស្រមោលខ្មៅធំមួយរត់មកបំបុកវារហូតដួលដាច់កែងដៃ និង ជង្គង់ជេីង តែមិត្តខ្ញុំ2នាក់ទៀតមិនអីទេព្រោះពួកគេរត់
ផុត ចំនែកខ្ញុំនិងមិត្តនៅពីក្រោយរត់ផងសើចផង មិនដឹងថាវាជួបរឿងបែបនេះទេ ហើយពួកខ្ញុំក៏ទៅដេករៀងៗខ្លួន។
នេះជារឿងដែលខ្ញុំជួបប្រទះ ហេីយខ្ញុំក៏យកមកចែករំលែកដល់អ្នកទាំងគ្នា៕
4-Ban Vuthy 12 hours ago (edited)
កាលពីខ្ញុំមានអាយុ14ឆ្នាំខ្ញុំបាននៅរៀនសាលាចិនមួយនៅខេត្តកណ្តាល គឺរៀនពេលយប់ម៉ោង7ទៅ8 ថ្ងៃមួយខ្ងុំកំពុងតែអង្គុយ
រៀនស្រាប់តែខ្ញុំមានអារម្មណ៍ចម្លែកដូចជាមានរឿងអ្វីកើតមកលើ
រូបខ្ញុំ ពេលនោះខ្ញុំសូមអ្នកគ្រូទៅបន្ទប់ទឹក ពេលទៅដល់មាត់ទ្វារបន្ទប់ទឹក ស្រាប់អត់មានភ្លើង ខ្ញុំឆ្ងល់ជាខ្លាំងពេលខ្ញុំមើលបន្ទប់ផ្សេង ឃើញមានភ្លើង ខ្ញុំយល់ថាប្រហែលជាអំពូលដាច់ហើយ ខ្ញុំក៏ចូលទៅទាំងងងឹតតែម្តង ស្រាប់តែពេលនោះមានខ្យល់បកយ៉ាងត្រជាក់ព្រឺឆ្អឹងខ្នង ខ្ញុំក៏មិនគិតច្រើនដែរ ធ្វើម៉េចឲ្យតែនោមឲ្យ
ហើយ ខ្ញុំនោមមិនបានប៉ុន្មានផង ស្រាប់តែខ្ញុំដឹងថាមានអ្វីដើរ
ចូលមក ខ្ញុំស្មានតែមនុស្សដើរមក ខ្ញុំក៏ងាកមើលតែមិនឃើញអ្វីសោះ ពេលខ្ញុំក្រឡេកទៅទ្វារបង្គន់ ស្រាប់តែឃើញឈាមខ្ទៀត
ត្រូវបង្គន់ ឈាមច្រើនដូចគេចាក់ ក ជ្រូកចឹង ទៅទីនោះងងឹតមែន តែខ្ញុំអាចមើលឃើញដោយសារទទួលបានពន្លឺពីបន្ទប់ក្បែរនោះ ខ្ញុំឃើញភ្លាមមិនចាំយូរ ក៏រត់យកប្រះអាយុតែម្តងទៅ
ខ្ញុំបានប្រាប់ទៅមិត្តរួមថ្នាក់ទាំងទឹកភ្នែក ខ្ញុំភ័យ ឈរញ័ររណ្តំធ្គាម មិត្តរបស់ខ្ញុំគេមិនជឿខ្ញុំនោះទេ ខ្ញុំក៏បានសុំអ្នកគ្រូទៅផ្ទះមុនម៉ោង សំណាងល្អណាស់ដែលខ្ញុំមិនលួសប្រលឹងស្លាប់ ប៉ុន្មានថែ្ង
ក្រោយមក ហេតុការទាំងនេះក៏កើតឡើងទៅលើគ្រូខ្ញុំម្តង គាត់
បានឃើញច្បាស់ៗដូចនឹងអ្វីដែលខ្ញុំឃើញដែរ គ្រូរបស់ខ្ញុំខ្លាច
ពេកក៏សុំលាឈប់បង្រៀនពីសាលានោះទៅ ហើយខ្ញុំក៏ឈប់
រៀនដែរ ខ្ញុំបានប្រាប់លោកយាយខ្ញុំ គាត់បានប្រាប់ពីប្រវត្តិថា សាលានោះកសាងនៅក្នុងឆ្នាំ១៩៦៨ ក្រោយមកកន្លែងនោះមាន
រឿងឃាតកម្មកើតឡើងមានបុរសម្នាក់សម្លាប់ស្រ្តីម្នាក់ដោយចាក់កបង្ហូឈាមរហូតដល់ស្លាប់ ក្រោយពីកើតមានរឿងរ៉ាវនោះមក
មានសិស្សនិងគ្រូជាច្រើននាក់ត្រូវបានខ្មោចលងនៅទីនោះ សាលានោះក៏ត្រូវបានគេបោះបង់ចោល ចូលដល់ជំនាន់ពលពត ពួកខ្មែរក្រហមបានយកទីតាំងសាលានោះធ្វើជាទីស្នាក់របស់ពួកវា តែមិនបានប៉ុន្មានផង ពួកនោះក៏រត់បះជើងផងដែរ ។ សព្វថ្ងៃនេះខ្ញុំលែងបានលឺថាមានរឿងអ្វីកើតឡើងទៀតហើយ ព្រោះមាន
មនុស្សច្រើនកុះករ មិនដូចកាលខ្ញុំរៀនឡើយសូមអរគុណដែលបានអាននៅរឿងពិតរបស់ខ្ញុំ៕
5-Jus Nin សួស្តីបង ខ្ញុំមានរឿងមួយ នៅឆ្នាំ 2012ខ្ញុំនិងមិត្ត2នាក់ផ្សេងទៀតបានដើរបបាញ់សាត្វ នៅពេលយប់ នៅម៉ោងប្រហែល 11:30 នាទី នារដូវ ដក់ស្ទូង ពួកយើងដើរចេះតែឆ្ងាយពីភូមិ ទៅដល់ក្នុងព្រៃមួយបម្បូរទៅដោយគុំ ឬស្សីតែគ្មានជួបសូម្បីតែលលកមួយក្បាល់ លុះដើរជិតដល់ព្រៃឬស្សី ខ្ញុំនិងមិត្ត2នាក់
ទៀតក៏ឮសម្លេងដូចជាឆ្កែ លូ ពួកយើងក៏គិតថាជិតដល់ភូមិ
វិញហើយ តែពេលខ្ញុំដើកាន់តែជិតព្រៃឬស្សីនោះ ស្រាប់តែព្រះ
អើយ នោះមិនឆ្កែលូនោះទេ នៅលើចុងឬស្សី មានភ្លើងខៀវ ធំ
ប៉ិនចង្អេ មានសម្លៀកបំពាក់ខៀវ អង្គុយលើចុងឬស្សីបំពេរកូន
ក្នុងអង្រឹង សម្លេង ឮច្បាស់ទៅច្បាស់ទៅ ខ្ញុំក៏មិនបង្អង់យូរនាំគ្នារត់យកព្រះអាយោស
មុនដំបូងខ្ញុំរត់មុនគេតែចុងក្រោយបែជានៅក្រោយគេទៅវិញ រត់កាត់ស្រូវផងគ្មានងាកក្រោយទេ ចាប់ពីថ្ងៃនោះមកខ្ញុំមិនហ៊ានទៅទីនោះពេលយប់នោះទេ៕
0 Comments