;

អត្ថបទមិត្តអ្នកស្តាប់ (រឿងខ្មោចពិត) ទំព័រទី2

 1-ក្រាវ៉ាន់ រឿងនេះបានកើតឡើងកាលខ្ញុំអាយុ 14ឆ្នាំម៉ោង នៅ

3:00 រៀបភ្លឺ កាលហ្នឹងខ្យល់បក់រំភើយ​ត្រជាក់ស្រួលណាស់ ខ្ញុំក៏ដើរមើលអន្លង់តាមភ្លឺស្រែម្នាក់ឯង ត្រីចូលក្នុងអន្លង់ច្រើនណាស់ហើយក្នុងអន្លង់នោះខ្ញុំបានដាក់បន្លាគ្របពីលើទៀតផង 

ខ្ញុំក៏ដើរយកត្រីតាមអន្លង់និមួយៗ បន្តិចក្រោយមកស្រាប់តែឮ

សំឡេងស្រែកឲ្យជួយ ខ្ញុំក៏រត់ទៅមើល ឮតែសំឡេងអត់ឃើញ

មនុស្សសោះ នៅក្នុងអន្លង់មានតែភ្លើងអត់មានឃើញអីទាំងអស់គាត់ស្រែកថាជួយខ្ញុំផងយកបន្លាចេញពីខ្លួនខ្ញុំផងសុំអង្វរសុំជួយខ្ញុំផងខ្ញុំភ័យខ្លាំងណាស់ ខ្ញុំឆ្ងល់និងភ័យជាខ្លាំងចំពោះទិដ្ឋភាព

បែបនេះ គាត់ស្រែកថាឈឺណាស់ឈឺណាស់ជួយខ្ញុំផងអ្នកណាក៏បានដែរ 

ពេលនោះខ្ញុំភ័យឡើងរាគនោមដាក់ខោខ្ញុំក៏បានស្រែកសួរថាសំឡេងអ្នកណាស្រែកមកហ្នឹង? គាត់ប្រាប់ថា ខ្ញុំជាអៈមនុស្សហៅថាអាប សូមជួយយកបន្លាចេញពីអន្លង់នេះផង ខ្ញុំក៏ព្យាយាម

អោនមើល តែគ្មានឃើញអី្វក្រៅពីក្បាលត្រីហើយនិងឆ្អឹងត្រី អ្វីដែលចម្លែក គឺក្នុងអន្លង់នោះមានសុទ្ធតែឈាម ខ្ញុំយល់ថាគ្មានឈាមអ្វីក្រៅពីឈាមត្រីនោះទេ ខ្ញុំក៏បានសួរគាត់ថាខ្ញុំជួយយ៉ាង

ម៉េច គាត់ថាយកតែបន្លាចេញទៅគឺបានហើយ ខ្ញុំខ្លាចផង

ហ៊ានផង ហេតុតែអាណិតខ្ញុំក៏ព្យាយាមយកបន្លាចេញពីអន្លង់អស់ភ្លាមនោះ ស្រាប់តែភ្លើងនោះហោះចេញទៅលើប្រហែលជា

ប៉ុនចង្អេរ ភ្លើងភ្លឹបភ្លែតភ្លឹបភ្លែត គាត់ក៏ស្រែកថាអរគុណណាស់អរគុណណាស់ ចាប់ពីពេលនោះមកខ្ញុំលែងហ៊ានទៅមើលអន្លង់ពេលយប់ទៀតហើយ ខ្ញុំភ័យដល់ថ្នាក់គ្រុន3ថ្ងៃ រឿងនេះគឺជារឹងពិតៗ ខ្ញុំជឿថាលើលោកនេះពិតជាមានពួកអាមនុស្សមែន ជា

ពិសេសគឺអាប វាគ្មានរូបរាងមានតែភ្លើងប៉ុណ្ណោះ។

ខ្ញុំបាទមានឈ្មោះ ក្រាវ៉ាន់ នៅភូមិព្រៃធំឃុំស្មោងខាងត្បូងស្រុកកំចាយមារខេត្តព្រៃវែង៕

2-Bo Vichey  • 11 hours ago

កាលកំឡុងឆ្នាំ 2004 ខ្ញុំនៅក្មេងដូចជាអាយុ 7 ឆ្នាំ មានថ្ងៃមួយឪពុកម្ដាយក៏ទៅលេងប្អូនគាត់នៅខេត្តបាត់ដំបង ដោយទុកតែខ្ញុំនិងប្អូនពីរនាក់ទៀតនៅចាំផ្ទះ ខ្ញុំមានបងស្រីម្នាក់ជាកម្មកររោងចក្រនៅឯភ្នំពេញ ដោយថ្ងៃនេះជាថ្ងៃឈប់សម្រាករបស់គាត់គាត់ត្រូវមកលេងផ្ទះ ដោយធ្វើដំណើរពីភ្នំពេញមកកំពង់ស្ពឺ ប៉ុន្តែ

ទាល់តែយប់ជ្រៅបន្តិចទើបគាត់មកដល់ ខ្ញុំនិងប្អូនខ្ញុំញ៉ាំបាយរួចក៏នាំគ្នាឡើងទៅលើផ្ទះដើម្បីគេងចាំបងស្រី ពេលនោះផ្ទះខ្ញុំមិនមានអំពូលភ្លើងទេ ខ្ញុំអុចទៀនមួយដើម្បីបំភ្លឺផ្ទះ​ ដោយសារពួកខ្ញុំនៅក្មេងមិនដឹងរឿងអបិយជំនៅក្នុងផ្ទះ ខ្ញុំក៏នាំប្អូនមកគេងនៅពី

ក្រោមធ្នឹមផ្ទះ គេងមិនទាន់បាន 5 នាទីផង ស្រាប់តែមាន

ស្រមោលមនុស្សម្នាក់ លេចចេញមកដោយពន្លឺភ្លើងទៀនជះទៅលើជញ្ជាំងផ្ទះ ត្បិតតែជាស្រមោលប៉ុន្តែអាចឱ្យខ្ញុំយល់ច្បាស់ថា នោះជាមនុស្សស្រីមានសក់វែង សំលៀកបំពាក់បែបមនុស្សបុរាណ មានសៀតផ្កានឹងត្រចៀក ដែលកំពុងតែដើរសំដៅទៅរកភ្លើងទៀន រួចក៏អន្តរធានបាត់ទៅ រូបភាពស្រមោលនោះបង្ហាញ

រូបរាងមនុស្សច្បាស់ណាស់មិនអាចថាជាការព្រិលភ្នែកបានឡើយ ខ្ញុំពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលនិងភ័យខ្លាចណាស់ ៕

3-អ្នករៀន គ្មានថ្ងៃបញ្ចប់  • 17 hours ago

កាលពីឆ្នាំ2015ថ្ងៃ14កុម្ភះជាថ្ងៃបុណ្យនៃក្ដីស្រលាញ់ សង្សាខ្ញុំ

បានទិញតុកត្តា2អោយខ្ញុំ តុកត្តា1ជាទេបធីដា តុកត្តា1ទៀតជាតុកត្តាខ្មោច ហើយពេលយប់ខ្ញុំគេងក្នុងបន្ទប់ម្នាក់ឯងស្រាប់តែឮសូសម្លេងមនុស្សជជែកគ្នាងុមៗ ខ្ញុំឆ្ងល់ណាស់ព្រោះមាក់ប៉ាគាត់ទៅការបាត់ហើយ ពេលខ្ញុំដើរទៅមើល ឃើញតុកត្តាទាំងពីនៅក្នុង

បន្ទប់ម៉ាក់ខ្ញុំដែលគាត់ចាក់សោបាត់ទៅហើយ ភ្នែករបស់តុកត្តា

ខ្មោចសម្លឹងខ្ញុំខុសពីធម្មតា ខ្ញុំភ័យណាស់ក៏រត់ចូលក្នុងបន្ទប់វិញហើយ បង្អួចបន្ទប់ក៏បើកឡើង ខ្ញុំក៏ស្រែកមួយទំហឹង មីងខ្ញុំឮក៏រត់មកសួរនាំ ហើយខ្ញុំក៏៏បានប្រាប់គាត់ពេលនោះគាត់មើលតុកត្តាគឺនៅក្នុងទូសោះ   មិនដឹងជាកាគិតច្រើនឬក៏ខ្មោចលង់ទេ៕

4-No Fake  • 1 day ago

កាលពីឆ្នាំមុនខ្ញុំនឹងប្អូនៗរបស់ខ្ញុំ បាននាំគ្នាទៅបោះបាយបិណ្ឌ ហើយក្រោយមកពេលត្រលប់មកផ្ទះវិញ ពេលមកជិតដល់ផ្ទះ ដើរដើរក៏បានឃើញមនុស្សម្នាក់ឈ នៅមួយកន្លែង តែពេលដែរពួកខ្ញុំបញ្ចាំងពិលទៅមើលមិនឃើញអីទេ តែពេលបិទភ្លើងវិញក៏ឃើញម្តងទៀត ហើយខ្ញុំនឹងប្អូនៗ ក៏នាំគ្នាដើរធ្វើជាមិនឃើញ😱៕

5-Long Utdong  • 1 day ago

ថ្ងៃមួយញុមបានដើរលេងជាមួយគ្រួសាររបស់ញុម ពេលនិងយប់ហើយ ពួកយើងធ្វើដំណើរបានប្រហែលជា2ម៉ោង ខ្ញុំបាន

ឃើញអគារចាស់មួយ ហើយខ្ញុំបានសួរប៉ាខ្ញុំថា ប៉ាអគារនោះចាស់ណាស់តើប៉ាមានដឹងរឿងអីពីអគារនោះទេ ពេលខ្ញុំនិយាយមិន

ទាន់និងផុតពីមាត់ផង ប៉ាខ្ញុំថា កូនកុំនិយាយអី នៅពេលដល់អគានោះ ខ្ញុំបានឃើញខ្មោចស្រីម្នាក់ឈរនៅក្បែរដើមឈើធំមួយ

នាងមានសម្បុរសហើយខ្ញុំបាននិយាយប្រាប់ប៉ាខ្ញុំថាប៉ាបានឃើញខ្មោច ប៉ាខ្ញុំក៏ហាមខ្ញុំមិនឲ្យនិយាយអ្វីទៀតទេ៕

6-long lan  • 1 day ago

យប់មួយកាលខ្ញុំនៅក្មេង ខ្ញុំកំពុងដេកស្រាប់តែឃើញស្រមោល 

បុរសម្នាក់មាទធំ ដើរកាត់មុខខ្ញុំ ហើយក៏ដាច់ក្បាលធ្លាក់ចុះ

ក្រោម ពេលនោះខ្ញុំក៏ស្រែកខ្លាំងរហូត មាក់ខ្ញុំលឺហើយ គាត់ក៏

អោយខ្ញុំទៅដេកជាមួយគាត់វិញ ស្អែកឡើង អ្នកនៅជិតផ្ទះខ្ញុំគេថាដីផ្ទះខ្ញុំពីមុនមានឃាតកម្មអាករសម្លាប់ម្ជាស់ដីនឹង ញុមគិតថា

ប្រហែលជាគាត់នៅមិនអស់ចិត្តនឹង ដីគាត់ហើយមើលទៅ៕

7-

ញុំក៏ធ្លាប់ជួបដែរកាលខ្ញុំនៅក្មេង នៅឆ្នាំ2014

កាលនោះខ្ញុំដេកជាមួយឪពុកម្តាយខ្ញុំ ខ្ញុំដេកបានតែ3ម៉ោងតែ

ប៉ុណ្ណោះក៏ភ្ញាក់ដឹងខ្លួននៅម៉ោងជិត2រំលងអាធ្រាត្រ ពេលនោះខ្ញុំក៏ងាកទៅមើលបង្អួចក៏ឃើញស្រមោលខ្មៅ​ នៅហ្នឹងបង្អួចកញ្ចក់ 

ពេលនោះខ្ញុំនៅស្ងៀមមិនហានកម្រើកសោះ ពេលម៉ោង

ប្រហែលជា 2 ស្រមោលនោះក៏បាត់ទៅវិញ តែពេលខ្ញុំមើលទៅ

បង្អួចម្ខាងទៀត​ ស្រាប់តែឃើញស្រម៉ោលខ្មៅនោះ ហូរឈាម

តាមភ្នែក លុះផ្គលាន់ឮសូរគ្រាំង ស្រមោលនោះក៏បាត់ឆឹងតែ

ម្តង នេះជារឿងដែលបានឡើងចំពោះខ្ញុំផ្ទាល់៕

8-Hea Yo 

កាលញុមនៅក្មេង ថ្ងៃមួយញុមបានទៅលេងផ្ទះអ៊ុំញុម ហើយក៏

សំរាកផ្ទះរបស់គាត់ ពេលម៉ោងប្រហែល9យប់ អ៊ុំញុមគាត់ឈ្លោះគ្នាជាមួយប្រពន្ធគាត់ ញុមក៏ចេញមកអង្គុយនៅមុខផ្ទះ ខាង

មុនផ្ទះនោះមានដើមព្រីងមួយដើម ហើយពេលនោះញុំ

កំពុងអង្គុយតែម្នាក់អែង បន្តិចក្រោយមកញុមក៏បានសំលឹងទៅ

ដើមព្រីងនោះ គឺឃើញខ្មោចស្រស់ៗតែម្ដង វាកំពុងឈរ

មើលមកខ្ញុំ ហើយខ្ញុំភ័យពេកក៏ចូលមកក្នុងផ្ទះវិញ ពេលព្រឹក

ឡើងញុមប្រាប់រឿងនិងទៅអ៊ុំញុម គាត់ប្រាប់ថាដើមព្រីងនោះ

ធ្លាប់មានមនុស្សចង ក ស្លាប់នៅទៅនោះ ៕ 

9-ជាចុងក្រោយនេះ ខ្ញុំសូមបង្ហាញរូបថតមួយសន្លឹក ដែលធ្វើឲ្យ

មនុស្សគ្រប់គ្នាភ្ញាក់ ដោយប្រិយមិត្តម្នាក់បានផ្ញើររូបថតនេះមក

កាន់ផេករបស់ខ្ញុំបាទ ហើយគាត់បានប្រាប់ថា រូបនេះគាត់បានថត

នៅម្តុំកោះពេជ្រ កាលពីឆ្នាំ2010 ដោយកាលណោះ ទើបតែកើត

មានសោកនាដកម្មមនុស្សជាន់គ្នាស្លាប់ហើយបានប្រមាណ7ថ្ងៃ

ពេលដែលគាត់យករូបនោះមកមើលម្តងទៀត ស្រាប់តែគាត់ឃើញស្រមោលខ្មៅឈរនៅក្រោយខ្នងគាត់ ដែលធ្វើឲ្យគាត់ភ័យខ្លាច

យ៉ាងខ្លាំង តើអ្នកទាំងអស់គ្នារឿងនេះដែរឬទេ? កុំភ្លេចខមិន

ខាងក្រោម៕ 

Post a Comment

0 Comments