;

អត្ថបទមិត្តអ្នកស្តាប់ (រឿងខ្មោចពិត) ទំព័រទី3


 1-Ve Zin 1 day ago

កាលនុះនៅស្រុកស្រីស្នំខេត្តសៀមរាប ខ្ញុំបានដេកនៅក្នុងបន្ទុប់

ជាមួយបងៗរបស់ខ្ញុំនៅផ្ទះយាយខ្ញុំ ហើយពេលនុះប្រហែលជាម៉ោយ១យប់ខ្ញុំក៏បានក្រោកទៅដេកជាមួយម៉ាក់របស់ខ្ញុំវិញ ព្រោះនៅក្នុងបន្ទុប់វាក្តៅ ហើយពេលនុះស្រាប់តែខ្ញុំដេកមិនទាន់លក់ផង ក៏មានស្រីពីរន្នាក់បានដើរចេញពីរបន្ទុប់បងរបស់ខ្ញុំ ដោយមានទទូលស្បង់ណព៌ស ដូចយាយជី ពេលនុះខ្ញុំភ័យចង់គាំងទៅ

ហើយ ហើយក៏បានគ្របភួយមិនហ៊ានមើលទៀតទេ រួចក៏ខំសំងំ

រហូតដល់ដេកលក់ទៅ នេះគឺជារឿងពិតរបស់ខ្ញុំបាទ៕

2-Khmer Tik Tok 2 hours ago

កាលញម់ អាយុប្រហែលជាអាយុ៨ទៅ៩ឆ្នាំ ញម់បានជួបហេតុការណ៍ដ៏រន្ធត់មួយ នៅវេលាម៉ោងប្រហែលជា៤:៣០ហើយ ខែនោះគឺជាខែរងារនៅពេលដែលញម់កំពុងតែអាំងភ្លើង ញម់បាន

ឃើញវិញ្ញាណក្មេងស្រីម្នាក់អាយុប្រហែលជា១០ឆ្នាំ បានដើរ

ឡើងលើជណ្តើរផ្ទះរបស់ញម់ ហើយពេលនោះ ញម់បានភ្ញាក់

ផ្អើលតែញម់មិនហ៑ានប្រាប់អ្នកណាប៉ុន្តែមួយសន្ទុះមកក្មេងនោះក៏បាត់ខ្លួនបាត់ទៅ៕

3-Hean Chitra   រឿង ខ្មោចទឹក

  រឿងខ្មោចទឹកនេះបានកើតមកលើរូបខ្ញុំតាំងពីខ្ញុំមានវ័យ១៧ឆ្នាំគឺតាំងពីឆ្នាំ២០១៦មកម្ល៉េះ។មានគ្រាមួយខ្ញុំមកពីសិក្សានៅឯវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈដែលជាសាលារៀននៅឯទីរួមខេត្តក្រចេះឯនោះ។ជារៀងរាល់ថ្ងៃសៅរ៍ពេលរសៀលខ្ញុំតែងតែធ្វើដំណើរពីទីរួមខេត្តក្រចេះមកផ្ទះរបស់ខ្ញុំនៅជនបទ ហើយគ្រានោះជារដូវទឹកឡើងពាបមាត់ច្រាំងផង។នាពេលដែលខ្ញុំមកដល់ផ្ទះ

ភ្លាមខ្ញុំបានជួយធ្វើការងារផ្ទះឳពុកម្ដាយខ្ញុំជាធម្មតាលុះដល់ពេលល្ងាចព្រលប់ៗមើលគ្នាមិនសូវច្បាស់ទើបខ្ញុំទៅងូតទឹកលេងនៅទន្លេតែពេលខ្លះខ្ញុំទៅងូតម្នាក់ឯង ពេលខ្លះខ្ញុំទៅជាមួយមិត្តភក្ដិ

ដែលនៅជិតផ្ទះរបស់ខ្ញុំ។ នាល្ងាចនោះខ្ញុំបានងូតទឹកយ៉ាងសប្បាយដោយគ្មានអ្វីជារឿងចម្លែកឡើយ។លុះសប្ដាហ៍ក្រោយខ្ញុំមកលេងផ្ទះខ្ញុំជាថ្មីម្ដងទៀតស្រាប់តែឮគេថាមានកូនក្រមុំមីងម្នាក់នៅចុងភូមិបានលង់ទឹកស្លាប់ហើយបានអណ្ដែតមកទើនៅមាត់ច្រាំងមួយ ក្បែរផ្ទះរបស់ខ្ញុំ រឿងនេះកើតឡើងប្រមាណជាបីថ្ងៃបន្ទាប់ពីខ្ញុំបានចាកចេញពីផ្ទះទៅទីរួមខេត្តវិញ។ល្ងាចមួយ 

មេឃជិតងងឹតទៅហើយ ខ្ញុំបានទៅងូតទឹកលេងយ៉ាងសប្បាយដោយមិនបានគិតរឿងខ្មោចទឹកអីទេ ព្រោះខ្ញុំជាអ្នកហែលទឹកយ៉ាងស្ទាត់ជំនាញម្នាក់ដែរ។ ពេលកំពុងហែលទឹកលេងម្នាក់ឯងនោះ ខ្ញុំស្រាប់តែឃើញនារីវ័យក្មេងម្នាក់អុំទូកលេងនៅម្ដុំនោះ ហើយខ្ញុំពិតជាឆ្ងល់ឥតឧបមាថាហេតុអ្វីនារីនោះមកអុំទូកលេងតែម្នាក់ឯងនាពេលងងឹតដូច្នោះ។ភ្លាមនោះនាងបានអុំទូកសម្ដៅមករកខ្ញុំហើយក៏ហៅខ្ញុំអុំលេងជាមួយនាងតែខ្ញុំបានបដិសេធព្រោះមុខនាងស្រស់ស្អាតប្លែកហើយពុំដែលឃើញមុខពីមុនមកឡើយ។គ្រាន់តែខ្ញុំបដិសេធភ្លាមទូកនិងនាងក្រមុំនោះប្រែទៅជាបិសាចម្យ៉ាងដែលមានមុខអាក្រក់ហើមស្ពីងគឺនាងនោះជាព្រាយទឹកច្បាស់ណាស់ ហើយខ្ញុំបានរត់ឡើងលើគោកយ៉ាងលឿនហើយក៏រត់ប្រាស់អាយុទៅដល់ផ្ទះបាត់ទៅ។ពេលទៅដល់ផ្ទះខ្ញុំបានបរិយាយរឿងទាំងនោះអោយទៅម្ដាយខ្ញុំបានស្ដាប់ ហើយគាត់បានតបមកខ្ញុំវិញថាព្រាយទឹកនោះជាក្រមុំព្រហ្មចារីកាលនៅរស់ ហើយពេលស្លាប់ទៅអោយតែឃើញកម្លោះៗឬប្រុសៗណាប្រហែសងូតទឹកតែម្នាក់ឯងគឺនាងនឹងទៅចែចង់យកទៅនៅជាមួយហើយ។ហើយម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំទៀតថាបើខ្ញុំគ្មានខ្សែគាថាដែលបានមកពីលោកគ្រូសង្ឃរាជ្យទេខ្ញុំច្បាស់ជាក្ស័យជីវិតនៅក្នុងទឹកបាត់ទៅហើយ។លុះដល់បុណ្យ៧ថ្ងៃនាងនោះរួចក៏លែងមានការលងបន្លាចអ្វីទៀតទៅ

ហោង។នេះជារឿងពិតបានកើតឡើងមកលើរូបខ្ញុំកាលពីឆ្នាំ២០១៦មកម្ល៉េះ។ខ្ញុំជឿថាវិញ្ញាណពិតជាមានពិតដូចដែលខ្ញុំបានជួបនៅខាងលើនេះ។ចូរកុំប្រមាថដោយគួរយល់តាមពាក្យចាស់ៗចំណាំនិយាយថា"អាគមន៍ផ្សំអាយោស''៕

4-ជឿន សុវណ្ណមុនីឧត្តម នៅពេល​មួយ​នោះ​ញុម​បាន​ទៅ​ចុះ​ជួយ​ដល់​អ្នក​ខ្វះ​ខាត​នៅ​តាមស្រុក​បន្ទាយ​មាស​កំពត​ហើយ​ពេល​នោះ​ញុុម​បាន​ទៅ​ជា​ពីរ​បីក្រុម។​ហើយ​ពេល​ដែល​ពួក​ញុម​បាន​ចុះជួយ​ហើយ​ពួក​ញុម​ទាំង2 3ក្រុម​ក៏បាន​ហៅ​គ្នា​ទៅ​លេង​នៅ​ឯង​ខេត្ត​កែប​ពេល​នោះ​ពួក​ទៅ​ដល់​ក៏ម៉ោង​3ទៅ​ហើយ​នៅ​រក​ញុុំ​អី​ហើយ​ក៏ហៅគ្នាទៅ​លេង​ទឹក​ពេល​នោះ​ទៅ​លេង​ទឹក​និង​មិន​មែន​លេង​ទាំង​អស់​ទេ​នៅ​ចាំម៉ូតូ​2  3នាក់​ហើយ​ពេល​ទៅលេងទឹកនិងដែល​ពួក​យើង​បាន​ពាក់​អាវ​ខ្មៅ​ទាំង​គ្នា​ខ្លះ​ដោះ​អាវ​ចឹង​ទៅ​ហើយ​ទីកន្លែង​ដែល​ញុម​ទឹក​គ្មាន​អ្នកណា​ក្រៅ​ពី​ពួក​យើងទេ​។​ពុង​តែលេង​ទឹក​ញុុម​ក៏បានឃើញនៅ​មនុស្ស​អាវ​ស​អណ្ដែត​មក​ជិត​និង​ញុម​ហើយ​មុខ​វិញ​សុទ្ធតែ​ឈាមហើយ​ដាច់​ដុំៗហើយ​ពេល​នោះ​ញុម​ភ័យ​មែន​ទែន​ហើយ​ក៏រត់​ឡើងទៅ​វិញ​ហើយ​ពេល​ដែល​ពួក​ញុម​ឃើញញុម​ក៏សួរ​ថា​អី​ញុម​បាន​តប​ថា​អញ​ឃើញ​ខ្មោច​ហើយពួក​និង​ឮចឹង​ក៏ហើយ​គ្នាឡើងទៅ​វិញបាត់​ទៅ​។​ហើយ​គ្នា​ញុម​ជា​ច្រើន​អោយ​ញុម​កុំភ័យ៕

5-Heng Heng  • 1 hour ago (edited)

ខ្ងុំសុំបង្ហាញរឿងពិតមួយញុមនិងប្អូនទី2ញុមបានជួបផ្ទាត់

ថ្ងៃមួយប្អូនញុមវាឃ្លានស្វាយក៏ដើរទៅសុំពូសៅព្រោះផ្ទះក្រោយរបស់គាត់មានចំម្ការស្វាយដោយសុំគាត់រួចក៏ដើរវាដល់ក៏ស្រាប់តែវាភ្លិនស្អុយដូចជាខ្មោចងាប់វាក៏ដើរតាមភ្លិននេះក៏ស្រាប់តែឃើញខ្មោចចងកវាក៏ស្រែកដល់ផ្អើលអ្នកភូមិវាក៏រត់ដល់ផ្ទះហើយប្រាប់ញុមថាបងបងខ្មោចលងញុមៗញុមក៏សួរវាថាខ្មោចនៅហាប្អូនញុមក៏ថាវានៅចំការស្វាយរបស់ពូសៅញុមក៏ថាវាមិនដែលទេហាប្អូនក៏រត់ទៅលើកគ្រែដោយភ័យរហូតដល់ឈឺមួយឆ្នាំក្រោយទើបវាជាញុមឆ្ងល់ក៏ទៅចំការរបស់ពូសៅនៅពេលយប់ដោយចូលស្ងាត់ៗពេលចូលដល់ហើយក៏លឺសំឡេងមនុស្សស្រីច្រៀងនៅក្នុងចិត្តភ័យតែទុំកុំឪ្យភ័យដើរមិនទាន់បានមួយជំហានផងក៏ឃើញមនុស្សស្រីនោះមកទាំងមុខសិតតតែឈាមនិងដង្កូវញុមក៏ភ័យរត់ទៅផ្ទះទាំងជ្រុះសក់ឈឺចិតមួយខែទើបជាក៏មិនហ៊ានទៅទីនោះទេហើយក៏ទៅប្រាប់ពូសៅឪ្យទៅនិមន្តលោកមកសូត្រមន្តហើយក៏លេងឃើញខ្មោចនោះទៀតដែរ៕


Post a Comment

0 Comments