1-Bora Myfamily ខ្ញុំមានរឿងខ្មោចមួយ ដែលរឿងបានកើត
ឡើងនៅឆ្នាំ2008 ដោយខ្ញុំជាអ្នកជួបផ្ទាល់ ថ្ងៃមួយនៅម៉ោង6
ល្ងាចប្អូនខ្ញុំក្ដៅខ្លួន ម្តាយខ្ញុំអោយខ្ញុំទៅទិញថ្នាំ ខ្ញុំក៏ទៅខ្ជីកង់គេ
ដោយសាតែផ្ទះខ្ញុំអត់មានកង់ទេ ហើយណាមួយផ្ទះពេទ្យឆ្ងាយ
ដែរ ពេលខ្ញុំមកពីទិញថ្នាំ ខ្ញុំក៏យកកង់អោយគេវិញ រួចខ្ញុំក៏ដើរពីផ្ទះម្ចាស់កង់នោះ ត្រឡប់ទៅផ្ទះរបស់ខ្ញុំ ដើរដល់ដើមស្វាយធំពីរ
ដើម ក៏មានមនុស្សម្នាក់ឈនៅពីមុខខ្ញុំ តែមនុស្សម្នាក់នោះ អត់
មានជើងនិងក្បាលនោះទេ យល់ស្ថានការមិនស្រួល ខ្ញុំក៏រត់ទៅផ្ទះម្ចាស់កង់វិញ ដើម្បីអោយគេជួយ ក្រោយមកម្ចាស់កង់ជូនខ្ញុំមកផ្ទះវិញ ខ្ញុំដើរកាត់កន្លែងនោះម្តងទៀតដោយមានគ្នា2នាក់ ជាមួយម្ចាស់កង់ តែមិនឃើញអី្វទៀតទេ វាជារឿងពិតអរគុណ៕
2-ជឿន សុវណ្ណមុនីឧត្តម នេះគឺរឿងពិតរបស់ខ្ញុំ ខ្ញុំចងចាំមិន
ដែលភ្លេចទេ កាលពី6ឆ្នាំមុន ញុមបានទៅរកត្រីពីរនាក់ពូរបស់
ញុម តែលូវពូញុមគាត់បានស្លាប់ចោលញុមហើយ នៅយប់មួយញុមនិងពូរបស់ខ្ញុំ បានដើរទៅរកចាក់ត្រីនៅតាមស្រែនិងតាមបឹងពេលនោះមានភ្លៀងតិចៗ ត្រីឡើងច្រើនណាស់ ពួកយើងរកត្រី
បានច្រើនគួរសម ក្រោយមកពួកយើងក៏ដើរមកផ្ទះវិញ ពេលដើរដល់កន្លែងមួយ ដែលថាល្បីខ្មោចលងនោះ កន្លែងនោះមាន
ចែកដីមួយទុកធាតុច្រើនណាស់ តែអ្វីដែលញុមនិងពូឃើញគឺជា សត្វកង្កែបធំមួយនៅលើចែកដីនោះ វាមានពណ៌ក្រហមដូចភ្លើង
ឃើញដូច្នោះខ្ញុំភ័យណាស់ ញុមបានរត់ទៅឈរពីក្រោយខ្នងពូខ្ញុំ ពូញុមគាត់មិនខ្លាចនោះទេ គាត់ស្រែកថាបើហែងលងអញព្រឹក
នឹងដឹងតែអញយកធាតុហែងបោះចូលទឹកទាំងអស់ ពេលពូខ្ញុំ
និយាយចប់ កង្កែងនោះក៏អន្តធានទៅ ខ្ញុំគិតថាខ្មោចនោះ
លែងហ៊ានលងពួកយើងហើយ តែអ្វីដែលគួរអោយខ្លាចនោះគឺ
ពួកយើងបានឃើញមនុស្សស្រីម្នាក់ ឈរមើលមកពួកខ្ញុំ កែវភ្នែករបស់នាងដូចជាខឹងនិងពូញុមដែលនិយាយពាក្យមិនគួរគប្បី
អំបាញម៉ិញនេះ ពូខ្ញុំក៏ទាញដៃខ្ញុំរត់គេចពីទីនោះ ពួកយើងរត់មិនងាកក្រោយរហូតទៅដល់ផ្ទះ ៕
3-វេត សុគន្ធប៊ីរ៉ាម៉ូ រឿង ខ្មោចទឹក
កាលពីជាង៥ឆ្នាំមុន ខ្ញុំបានជួបរឿងដ៏រន្ធត់មួយដែលធ្វើឱ្យខ្ញុំមិន
អាចបំភ្លេចពេលនោះបាន កាលនោះខ្ញុំរៀននៅថ្នាក់ទី៦ នៅ
សាលាបឋមសិក្សាព្រែកសាម៉ាន់ ក្នុងភូមិខ្ញុំមានអ៊ុំស្រីម្នាក់ជាអ្នកមានស្ដុកស្ដម្ភគ្រាន់បើ ដូច្នេះហើយនៅពេលណាដែលអ្នកភូមិខ្វះខាតលុយកាក់ ពួកគេតែងតែទៅខ្ចីប្រាក់ពីអ៊ុំស្រីនោះឯង ។ អ៊ុំស្រីនោះ ជាស្រ្ដីក្រមុំចាស់ ដោយសារខ្លាចបែកទ្រព្យគាត់មិន
ហ៊ានយកប្ដីថ្មីទេ ទើបធ្វើឱ្យគាត់រស់នៅតែម្នាក់ឯងរហូតមក។
គាត់ជាមនុស្សកំណាញ់ខ្លាំងណាស់ មិនដែលលើកលែងការប្រាក់ឱ្យអ្នកភូមិនោះទេ គាត់តែងតែគិតច្បាស់លាស់ជានិច្ច។ មិនតែ
ប៉ុណ្ណោះ គាត់មានមុខមាំ មិនសូវចេះញញឹមនិងនិយាយស្ដីអី
ច្រើននោះទេ ហើយខ្ញុំក៏ធ្លាប់ឮអ្នកភូមិនិយាយថាគាត់មានចរិត
កាចខ្លាំងណាស់ បើគ្មានការអ្វី មិនចាំបាច់និយាយជាមួយគាត់នោះទេ ។ នៅថ្ងៃមួយ ពេលខ្ញុំជិះកង់ចេញពីរៀន ធ្វើដំណើរទៅផ្ទះវិញ ស្រាប់តែឃើញមានមនុស្សម្នាយ៉ាងច្រើននៅមុខផ្ទះអ៊ុំស្រីនោះ ខ្ញុំឆ្ងល់ពេកក៏ឈប់កង់ចុះទៅមើល ស្រាប់តែឃើញគាត់
ដេកស្លាប់យ៉ាងអាណោចអាធ៌មនៅក្រោមដើមស្វាយក្បែរផ្ទះគាត់
អ្នកភូមិប្រាប់ខ្ញុំថា គាត់ត្រូវមែកស្វាយបាក់ធ្លាក់មកសង្កត់ស្លាប់ ហើយអ្នកភូមិក៏បន្តថាអ៊ុំស្រីនោះគ្មានសាច់ញាតិនោះទេ ដូច្នេះ
អ្នកភូមិគ្រាន់តែឱ្យអាចារ្យមកសូត្រធម៌ឧទ្ទិសកុសលបន្តិច
ហើយក៏កប់សពអ៊ុំស្រីនៅខាងក្រោយផ្ទះរបស់គាត់តែម្ដង។
បន្តិចក្រោយមកខ្ញុំក៏ជិះកង់បន្តមកផ្ទះទៀត ដោយគ្មានចាប់
អារម្មណ៍ឬភ័យខ្លាចអ្វីទេ ។ ពីរ បីថ្ងៃក្រោយមក ខ្ញុំបានឮអ្នកភូមិនាំគ្នានិយាយថា ព្រលឹងអ៊ុំស្រីនោះបានទៅដើរលងអ្នកភូមិណា
ដែលជំពាក់លុយគាត់មិនទាន់សងជាច្រើននាក់ ដោយមាន
អ្នកខ្លះថាបានឃើញរូបគាត់ អ្នកខ្លះថាបានឮសម្លេងគាត់ហៅ
ហើយមានទាំងអ្នកខ្លះក៏ត្រូវធ្លាក់ខ្លួនឈឺថែមទៀតផង ។ ឮ
ដូចនេះ ខ្ញុំក៏ចាប់ផ្ដើមភ័យបុកពោះតិចៗ ព្រោះមានអ្នកមីងម្នាក់នៅជាប់ផ្ទះរបស់ខ្ញុំធ្លាប់ខ្ចីលុយអ៊ុំស្រីនោះដែរ ។ ល្ងាចមួយ
ដោយសារខ្លាចខ្មោចអ៊ុំនោះ ខ្ញុំក៏ចូលដេកមុនឪពុកម្ដាយរបស់ខ្ញុំលុះភ្ញាក់ឡើង ខ្ញុំមើលនាទ្បិកាទៅម៉ោង២យប់ជាងហើយ ប៉ុន្តែ
ស៊យអីស្រាប់តែខ្ញុំឈឺបត់ជើងធំ ហើយលើផ្ទះក៏គ្មានបង្គន់
ទៀត អញ្ចឹងខ្ញុំត្រូវចុះទៅបង្គន់នៅឯក្រោយផ្ទះឯណោះ។ ដំបូងខ្ញុំមិនហ៊ានទេ តែដល់ឈឺទ្រាំលែងបានសុខចិត្តចុះទៅដី។ ពេលខ្ញុំចុះបាន ២ទៅ៣កាំ ខ្ញុំក៏បញ្ចាំងពិលទៅចំផ្ទះអ្នកមីងនៅជាប់ផ្ទះខ្ញុំនោះ ស្រាប់តែឃើញអ៊ុំស្រីដែលទើបតែស្លាប់ប៉ុន្មានថ្ងៃមុន
កំពុងតែឈរលើកាំជណ្ដើរផ្ទះអ្នកមីងនោះ ខ្លួនប្រាណរបស់គាត់សុទ្ធតែឈាម ហើយភ្នែកលៀនចេញមកក្រៅគួរឱ្យខ្លាចខ្លាំង
ណាស់។ ពេលនោះខ្ញុំស្រែកខ្លាំងៗ ហើយរត់ឡើងទៅលើផ្ទះ
ដើម្បីឱ្យឪពុកម្ដាយរបស់ខ្ញុំជួយ ប៉ុន្តែពេលគាត់ចុះទៅមើល
ជុំវិញផ្ទះ ពុំឃើញមានអ្វីចម្លែកនោះទេ ។ ខ្ញុំក៏និយាយរឿងនេះ
ប្រាប់ពួកគាត់ ហើយស្អែកឡើងឪពុកម្ដាយរបស់ខ្ញុំក៏នាំខ្ញុំទៅវត្តស្រោចទឹក ព្រមទាំងនិមន្តព្រះសង្ឃ តាអាចារ្យ និងអ្នកភូមិជា
ច្រើន ទៅធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ៊ុំស្រីនោះ
ម្ដងទៀត នាំគ្នាសូមឱ្យវិញ្ញាណរបស់អ៊ុំស្រីទៅកាន់ឋានសុគតិភព និងឈប់មកលងបន្លាចអ្នកភូមិទៀតទៅ ។ លុះក្រោយមក
រឿងអ៊ុំស្រីនោះក៏បានស្ងប់ស្ងាត់ទៅ ដោយគ្មានអ្នកណាឃើញ
ព្រលឹងរបស់គាត់មកលងបន្លាចទៀតនោះទេ ៕
4-Ya Ya 2 hours ago (edited)
ញុមធ្លាប់ត្រូវខ្មោចលងដែរ កាលនៅតូច ឲ្យតែនឹកឃើញរឿង
នឹងគឺខ្ញុំព្រឹក្បាលណាស់ ខ្ញុំរស់នៅក្នុងភូមិមួយដោយផ្ទះរបស់ខ្ញុំ
នៅដាច់ឆ្ងាយពីផ្ទះអ្នកភូមិដទៃ នៅក្បែរផ្ទះខ្ញុំមានផ្ទះ
មួយខ្នងដែលគេបោះបង់ចោល ហើយម្យ៉ាងទៀត ផ្ទះនោះល្បី
ខ្លាំងថាមានខ្មោចលងទៀតផង ថ្ងៃមួយឪពុកម្តាយខ្ញុំមិននៅផ្ទះនោះទេ ពួកគាត់បានឡើងទៅភ្នំពេញ ដោយទុកឲ្យខ្ញុំនៅមើលផ្ទះតែជាមួយបងខ្ញុំ ខ្ញុំជាមនុស្សចូលចិត្តមើលទូរទស្សន៍ ដោយពុកម៉ែ
មិននៅដូច្នេះ ខ្ញុំក៏បានដៃ អង្គុយមើលរឿងខ្មោចរហូតដល់យប់ជ្រៅ ម៉ោង12 ពេលនោះញុមបានលឺសំលេងឆ្កែលូ ពេលខ្ញុះ
ក្រឡេកទៅក្រៅផ្ទះស្រាប់តែខ្ញុំបានឃើញអ្វីម្យ៉ាងមានទ្រង់ទ្រាយដូចជាមនុស្ស ហោះនៅមុខផ្ទះញុម វាហោះទៅមកគ្មានឈប់ ឃើញដូច្នោះ ពួកខ្ញុំភ័យណាស់ ហើយក៏ស្ទុះទៅបិទទ្វារនិង
បង្អួចជិត ហើយពួកយើងក៏គេងអោបគ្នាទាំងភ័យខ្លាច ខ្ញុំមិន
ដែលប្រាប់អ្នកណាពីរឿងនេះទេ សូម្បីតែពុកម៉ែញុម ។ នៅ
តំបន់នោះពិតជាសំបូរខ្មោចលងមែន ហើយញុមក៏ធ្លាប់ខ្មោចទឹក
ទាញជើងដែរតែបានគេជួយទាន់ កុំអីខ្ញុំលង់ទឹកស្លាប់បាត់ទៅ
ហើយ ញុមលាក់រឿងនឹង5ឆ្នាំហើយ ទើបតែពេលនេះ ខ្ញុំដាច់ចិត្តយកមកសរសេរជូនបងប្អូន បានអាននិងស្តាប់ទាំងអស់គ្នា ដើម្បីជាការចែករំលែកបទពិសោធនៃរឿងអបិយជំនឿនេះ
នៅលើកលោកនេះ ខ្ញុំជឿថាពិតជាមានខ្មោចប្រាកដណាស់។
5-Mr Tra 10 hours ago
រឿងនេះបានកើតឡើងកាលពី២ឆ្នាំមុន កាលនោះលោកយាយខ្ញុំបានស្លាប់ដោយសារជម្ងឺ ក្នុងពិធីបុណ្យ៧ថ្ងៃ ពេលយប់
ប្រហែលម៉ោង១០ខ្ញុំនិងបងប្អូនផ្សេងទៀតបានអង្គុយលេងកំដរ
រោង ពេលនោះខ្ញុំឃើញស្រមោលខ្មៅមួយដើរចូលផ្ទះខ្ញុំយ៉ាង
លឿនហើយខ្ញុំក៏និយាយប្រាប់ប៉ាម៉ាក់ខ្ញុំ ពួកគាត់ជឿថាប្រាកដជា
វិញ្ញាណលោកយាយខ្ញុំហើយ បងស្រីខ្ញុំក៏ឃើញដែរ ពេលគាត់
ចេញពីបន្ទប់ទឹកមកក៏ឃើញលោកយាយខ្ញុំកំពង់តែឈរនៅក្រៅផ្ទះ ក្រោយមកកទៀតពួកខ្ញុំតែងតែឃើញគាត់នៅក្នុងផ្ទះឬក៏
ពេលចេញទៅបុណ្យម្តងៗគឺដឹងតែឃើញគាត់យប់និង
ហើយព្រោះលោកយាយខ្ញុំជាចូលចិត្តដើរធ្វើបុណ្យ៕
6-Seyha Officiall 16 hours ago
បងកាលខ្ញុំអាយុ 13 ឆ្នាំខ្ញុំបានទៅលេងនៅស្រុកកំណើតនៅខេត្តស្វាយរៀង ពេលនោះខ្ញុំទៅលេងផ្ទះបងប្អូនជីដូនមួយ នៅ
ម៉ោង 12 :30.នាទីយប់ នៅស្រុកស្រែគ្មានភ្លើងទេ ពេលនោះខ្ញុំ
ឈឺបត់ជើងធំ ក៏ទៅបត់ជើងក្រោយផ្ទះ ពេលខ្ញុំកំពុងបត់ជើង
ស្រាប់តែមានខ្មោចកូនក្មេងម្នាក់ មកសើច ដាក់ខ្ញុំ ខ្ញុំភ័យពេក ក៍ ផាំងមួយសន្ទុះ រួចក៏បានស្រែកមួយទំហឹង ទើ់បខ្ញុំរត់ទៅអោប
យាយខ្ញុំ ហើយតាំងពីពេលនោះមក ខ្ញុំលែងហ៊ាន ទៅបត់
ជើងកន្លែងនោះទៀតហើយ ៕
0 Comments