1-Ryan_KH • 2 hours ago
សុំជូនរឿងមួយដែលញុំបានជួបខ្មោចពិតៗ នៅម៉ាឡេស៊ីដែលវាកើតឡើងនៅក្នុង ២០២០នេះ ខ្ញុំបានទៅគេងក្នុងសណ្ឋាគារមួយក្នុងប្រទេសម៉ាឡេស៊ីជាមួយក្រុមការងារ តែខ្ញុំសុំមិន
បញ្ចេញឈ្មោះសណ្ឋាគារនោះទេ។ វាចម្លែកណាស់ដែល
សណ្ឋាគារនៅម៉ាឡេស៊ីអោយភ្ញៀវគេងនៅជាន់ទី ៤!
ពួកខ្ញុំប្រុសមានគ្នា3នាក់ បានគេងនៅបន្ទប់លេខ ៤៣៦ ចំនែក
មិត្តភក្តិស្រីៗ ២នាក់ផ្សេងទៀត គាត់គេងបន្ទប់ ៤៣៥ជាប់បន្ទប់របស់ពួកខ្ញុំ ពួកយើងបានរៀបចំគម្រោងថាហ្នឹងទៅដើរលេងអគារភ្លោះនៅម៉ាលេស៊ី នៅម៉ោងប្រហែល ១១កន្លះយប់ ពួកខ្ញុំប្រុស៣នាក់ក៏បានរៀបចំខ្លួនរួចរាល់ហើយ បន្ទាប់មកខ្ញុំក៏ទៅបន្ទប់ស្រីៗក្នុងគោលបំណងប្រាប់ពួកគាត់ថា ពួកខ្ញុំរៀបចំខ្លួនរួចហើយ ខ្ញុំបានដើរម្នាក់ឯងទៅកាន់បន្ទប់ពួកគាត់ ពេលដែលខ្ញុំសំលឹងទៅបន្ទប់របស់គាត់ ខ្ញុំបានឃើញមនុស្សស្រីម្នាក់ពាក់ឈុតគេង
យប់ព័ណស ដៃវែង លក្ខណៈដូចជារ៉ូប រ៉ូបនោះដូចរ៉ូបដែលនៅ
ក្នុងរឿង Annabelle ចឹង នាងឈរថ្មឹងនៅមុខបន្ទប់ ពេលបានឃើញមនុស្សស្រីនោះ ខ្ញុំគិតថាគាត់ប្រហែលមិត្តភក្តិរបស់ខ្ញុំឈ្មោះស៊ីនួន ព្រោះរូបរាងគាត់ស្រដៀងគ្នា ពេលខ្ញុំដើរជិតដល់គាត់ ស្រាប់តែអ្នកក្នុងបន្ទប់បើកទ្វារចេញមកល្មម ហើយស្រីដែលឈរមុខបន្ទប់ក៏បានដើរចូលបន្ទប់ ដំបូងខ្ញុំមានអារម្មណ៍ធម្មតាទេ តែពេលដែលខ្ញុំសួរសំនួរទៅកាន់មិត្តភក្តិស្រីរបស់ខ្ញុំម្នាក់គាត់ឈ្មោះគីមឡាង ថាតែងខ្លួនហើយនៅឡាង? ហើយចុះស៊ីនួនអត់ទៅទេអីបានស្លៀកពាក់គេងយប់ចឹង! ស្រាប់តែឡាងតបវិញថាបងឯងឆ្កួតមែនខ្ញុំគេងតែ២នាក់ល័ក្ខតើ! ខ្ញុំក៏បានភ្លាត់មាត់មួយម៉ាត់ថា ! ហ្ហាថាមិច?!!! ឡាងក៏គាត់នៅធម្មតាៗតែខ្ញុំស្រាប់តែបះរោមក្រញ៉ាង មានអារម្មណ៍បេះដូងធ្លាក់ចុះក្តុក ហើយបែកញើស! តែខ្ញុំព្យាយាមតាំងអារម្មណ៍ហើយព្យាយាមទៅអើតមើលក្នុងបន្ទប់ពួកគាត់ ខ្ញុំអត់មានឃើញអ្នកណាទាំងអស់ ព្រោះមិត្តភក្តិស្រីខ្ញុំ២នាក់នោះគាត់បានចេញពីបន្ទប់គាត់ហើយ! ខ្ញុំក៏សន្មត់បានភ្លាមម្នាក់ស្រីដែលខ្ញុំឃើញមិញគឺខ្មោច ហើយខ្ញុំឃើញច្បាស់ពេញភ្នែកណាស់! វាធ្វើអោយខ្ញុំស្រឡាងកាំងមែនទែនអត់មាត់អត់ករ ៣ម៉ោង គេងក៏មិនលក់ ហើយមិត្តភក្តិរបស់ខ្ញុំក៏ចម្លែកចិត្តមកលើខ្ញុំព្រោះរាល់ដងខ្ញុំជាមនុស្សយាយលេងច្រើនតែមិចបានលូវស្ងៀមស្ងាត់ម៉េស មុនហ្នឹងយើងចេញពីសណ្ឋាគារយើងបានចុះមកក្រោមដើម្បីចាំតាក់ស៊ីមកយក ខ្ញុំក៏បានឃើញម្នាក់ស្រីដែលស្លៀកពាក់សរនោះម្តងទៀតតែឃើញពីចំហៀង ខ្ញុំក៏មានអារម្មណ៍ទន់ដៃទន់ជើងមែនទែន មានអារម្មណ៍ថាខ្មោចស្រីនោះដឹងថាខ្ញុំមើលគាត់ឃើញ! តែអ្វីដែលខ្ញុំធ្វើបានពេលនោះគឺតាំងអារម្មណ៍ហើយសូត្រធ័មក្នុងចិត្តរហូត ហើយខ្ញុំមិនបានប្រាប់មិត្តភក្តិស្រីប្រុសខ្ញុំទេថាខ្ញុំឃើញអីព្រោះខ្ញុំខ្លាចពួកគាត់ភ័យ ព្រោះខ្ញុំលឺពួកគាត់ថាមានអារម្មណ៍មិនស្រួល! អ្វីដែលធ្វើអោយខ្ញុំចង់បះសក់មែនទែនគឺបន្ទាប់ពីដើរលេងយប់នៅអគារភ្លោះម៉ាឡេស៊ីហើយ ក៏ត្រលប់មកម៉ោង ១កន្លះយប់ តាក់ស៊ីគាត់មិនបានទៅចតនៅមុខសណ្ឋាគារទេ តែហាក់ដូចជាមានអ្វីម្យ៉ាងទាញគាត់អោយទៅជិះទៅក្រោយសណ្ឋាគារទៅវិញ ហើយវាក៏ជាលើកទី ៣ដែលខ្ញុំឃើញស្រីពាក់អាវសរនោះម្តងទៀត គឺឃើញពីមុខតែម្តងតែឃើញមុខមិនច្បាស់ទេព្រោះវាងងឹតតិច! ខ្ញុំព្រឺសំបុរម្តងទៀតតែនៅតែតាំងចិត្តមិនអោយភ័យខ្លាច មិត្តភក្តិទាំងអស់គាត់គេងអត់លក់! ឡើងមកដល់បន្ទប់វាចាប់ផ្តើមលងពួកខ្ញុំហើយ គឺពួកខ្ញុំបានទិញមីពីម៉ាតទៅញ៉ាំក្នុងបន្ទប់ ហើយក៏បានបើទូរទស្សន៍ចោល ស្រាប់ទូរទស្សន៍បិទដោយខ្លួនឯង ហើយមួយភ្លែតទៀតក៏ទូរទស្សន៍បើកវិញ មួយសន្ទុះទៀតវាក៏ដូរបុ៉ស្តិ៍ដោយខ្លួនឯង ប្រហែលជាមួយនាទីពេញ អ្វីដែលធ្វើអោយពួកប៉ះរោមនោះគឺតេលេទូរទស្សន៍នៅក្បាលគ្រែដែលមិននៅជិតពួកខ្ញុំទេ តើវាដូរបានដោយរបៀបណា? ដល់ម៉ោង ២ទាមភ្លឺជាងបានពួកខ្ញុំចាប់ផ្តើមគេង តែនៅតែខ្ញុំទេដែលគេងអត់លក់ ហើយជាពេលចុងក្រោយដែលវាលងខ្ញុំ ពួកខ្ញុំបាន
គិតច្បាស់ណាស់ថាដើម្បីកុំអោយទូរទស្សន៍នោះវាបើខ្លួនឯងពួកខ្ញុំក៏សម្រេចចិត្តដកដុយចេញ តែពេលខ្ញុំនៅម្នាក់ឯងទាំងមិត្តខ្ញុំគេងលក់អស់ហើយ ស្រាប់តែទូរទស្សន៍បើកមកទៀត ខ្ញុំចង់
គាំងបេះដូងពេលឃើញចឹងព្រោះភ្ញាក់ខ្លាំងមែនទែន ត្រជាក់
ចុងដៃចុងជើងហើយបែកញើសទៀត!
នេះជារឿងមួយពិតដែលខ្ញុំបានជួបហើយក៏ជាលើកទី២ក្នុងជីវិតដែលបានជួបខ្មោច សុំអរគុណ៕
2-សឿន ចិន្ដា • 21 hours ago
បងខ្ញុំសុំបង្ហាញជូន១រឿងដែរ។
រឿងនេះកើតឡើងលើរូបខ្ញុំផ្ទាល់។
ដោយកើតឡើងនៅក្នុងភូមខ្ញុំគឺភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំ
ព្រឹកខេត្តបាត់ដំបង។
ខ្ញុំសូមជម្រាបដូចតទៅ កាលពីឆ្នាំ២០១៤ ក្នុងខែកុម្ភ: មីងរបស់ខ្ញុំបានទូរសព្ទមកពឹងពាក់ឲ្យខ្ញុំទៅទិញកាតឲ្យគាត់១ដុល្លារ ខ្ញុំចាំច្បាស់ណាស់ដោយកាតទូរស័ព្ទនោះគឺជាកាតស្មាត តែពេលនោះខ្ញុំមិនហ៊ានទៅទិញម្នាក់ឯងទេ ព្រោះជាពេលយប់ម៉ោងប្រហែល
ជា៨ហើយ។ ខ្ញុំមិនហ៊ានទៅម្នាក់ឯងព្រោះភូមិខ្ញុំជាភូមិដាច់ស្រយ៉ាលហើយមិនសូវមានផ្ទះទេ គឺ២-៣រយម៉ែត្រទើបមានផ្ទះ២-៣ខ្នង។ ពេលនោះខ្ញុំក៏បបួលម្ដាយខ្ញុំឲ្យទៅជាមួយ ដោយយល់ថាងងឹតហើយស្ងាត់ទៀត ម្ដាយខ្ញុំគាត់ក៏ជូនខ្ញុំទៅ ដោយកាលនោះ
តូបអ្នកលក់នៅឆ្ងាយគ្រាន់បើដែរ គឺមានចម្ងាយប្រមាណជា១គីឡូកម៉ែត្រពីផ្ទះខ្ញុំ។ ពួកយើងមិនមានម៉ូតូជិះ គឺដើរដោយថ្មើរជើង
មានតែភ្លើងពិលមួយសម្រាប់ឈួលមើលផ្លូវប៉ុណ្ណោះ ពេល
ដែលដើរចេញពីផ្ទះបានពាក់កណ្ដាលផ្លូវ ខ្ញុំបានឈួលពិលងៀកឆ្វេងស្ដាំឡើងចុះៗពេញផ្លូវលំ ពេលនោះហើយខ្ញុំបានជួបនូវពពួកអមនុស្សដោយមិនមែនស្រវាំងភ្នែកនោះទេ គឺជួបជាលក្ខណ: មនុស្សពាក់កណ្ដាលខ្លួន គឺឲ្យឃើញត្រឹមចង្កេះឡើងលើ
ឃើញនៅអិបជាប់និងដីផ្អែកនៅកៀនដើមឈើមួយ
ពេលនោះខ្ញុំភ័យណាស់ ដើរឡើងញ័រជើងញ័រខ្លួនអស់រលីង ស្ទើតែធ្លាក់ពិលចេញពីដៃទៅហើយ តែខ្ញុំមិនបានរត់ទេគិតខំតែដើរឲ្យលឿនដើម្បីផុតកន្លែងនោះ។ ម៉ែខ្ញុំឆ្ងល់ម្ដេចក៏ខ្ញុំដើរលឿនម្ល៉េះ ខ្ញុំក៏ប្រាប់គាត់ថាយប់ហើយម៉ោង៧-៨យប់ហើយប្រយ័ត្នគេបិទតូប
គាត់ក៏មិនមាត់អ្វីទៀតឡើយ។
លុះដល់តូបខ្ញុំក៏បានទិញកាតហើយដើរមកវិញក៏មិនឃើញអ្វី
ទៀតដូចពេលទៅឡើយ។
ពេលដល់ផ្ទះទើបខ្ញុំនិយាយរឿងជួបខ្មោចប្រាប់គាត់គាត់ក៏មិន
និយាយអ្វីដែរបានត្រឹមតែងក់ក្បាល។
សូមបញ្ជាក់កាលនោះមីងខ្ញុំនៅធ្វើការនៅបាត់ដំបងក្នុងជាយ
ក្រុងគាត់មមាយឹកការងារពេកស៊ីមអត់មានលុយ អត់ហ៊ានសុំមេទៅក្រៅទិញកាតក៏ខ្ចីទូរស័ព្ទគេហៅមកលេខម្ដាយរបស់ខ្ញុំ
ហើយក៏ប្រើខ្ញុំឲ្យទៅទិញកាតឲ្យគាត់ ព្រោះគាត់ប្រយ៉ាប់យកទេទៅប្រទេសថៃ។
បានរឿងនេះគឺមានតែប៉ុណ្ណឹងសូមអរគុណ៕
3-Teng Thearith ខ្ញុំមានរឿងមួយដែរខ្ញុំដឹងពីមិត្តខ្ញុំម្នាក់ឈ្មោះអាឌី កាល២០១៧ ពេលនោះបុណ្យភ្ជំថ្ងៃទីបី វាបានបបួលខ្ញុំនិងមិត្តរបស់ខ្ញុំម្នាក់ទៀតទៅបោះបាយបិណ្ឌ ប៉ុន្តែកាលនោះ ខ្ញុំមិនទៅទេព្រោះខ្ញុំជាមនុស្សដេកយួៗរួចវាក៏សម្រេចថាទៅតែពីនាក់មិត្តម្នាក់ទៀតទៅ ពេលម៉ោង៤ទាបភ្លឺ វាបានចេញទៅបោះបាយបិណ្ឌ
ដើរបានប៉ុន្មានមែត្រពីភូមិ អាឌីដែលជាមិ្តភក្តិញុំ បានឃើញអ្វីម្យ៉ាង ឈរផ្អែកដើមត្នោត វាភ័យពេកក៍ប្រាប់មិ្តតខ្ញុំដែលទៅជាមួយ
រួចហើយ វាក៏រត់មកផ្ទះវិញ ព្រឹកឡើងវាយករឿងនឹងទៅប្រាប់តាវាតាវាចេះខាងផ្លូវងងឹត គាត់ក៍ប្រាប់ថាអាមួយឈរផ្អែកដើមត្នោត
នឹងគឺអាគ្រក់ វាធំណាស់ ឲ្យតែពេលយប់វាមកហើយ នៅ
ម៉ោង១២យប់ថ្ងៃបិណ្ឌបន្ទាប់វាក៍មកមែន គឺដៃលូកចូលក្នុងផ្ទះ
ចាប់យកស្លារបស់តាយកមកស៊ី បន្តិចក្រោយមកតាក៍
ដើរមកកន្លែងខ្ញុំដេក គឺនៅជិតបង្អួចដែលវាលូកដៃនោះ
រួចក៏ប្រាប់ខ្ញុំថាវាទៅបាត់ហើយ គឺវាទៅអង្គុយខឹងនៅវត្ត
ដោយសាស៊ីស្លាអត់បានព្រោះក្នុងស្លាតាបានចាអាថន្តនៅ
ក្នុងនោះ ព្រោះតាដឹងមុនថាវាប្រាកដជាមក៚
4-Fong MoTaly កាលនិងខ្ញុំនៅអាយុប្រហែល 13 14 ឆ្នាំ ខ្ញុំនៅផ្ទះម្នាក់ឯង ពេលល្ងាចប្រហែលម៉ោង 6 ខ្ញុំកំពុងតែហូបបាយ
នៅជិតផ្ទះខ្ញុំនិងមានគេទើបស្លាប់ថ្មីៗ គេត្រៀមនឹងហែឡើងលើប៉ាចឆានៅម៉ោង7យប់ ខ្ញុំកំពុងតែហូបបាយ ហូបបានពីរបីម៉ាត
ក្រលែកចុងភ្នែក ឃើញដូចមនុស្សពាក់សរឈរ ក្បែពាង ស្រាប់តែមានអារម្មណ៍ភ័យស្ទើគាំង ដរមើលចំបាត់សូន្យ ខ្ញុំគិតថា
ខ្មោចអ្នកដែលស្លាប់និងមកលងខ្ញុំហើយ ពេលនិងព្រឺសំបុរក៏ព្រឺ
ភ័យក៏ភ័យ ទំលាក់ចានឈប់ហូបបាយ ស្ទុះទៅកន្លែងបុណ្យនាក់ដែលស្លាប់និងតែម្តងទៅ៕
5-រឿង ខ្មោចពោះធំ Yōu Kñōw FlyÃwãy
កាលពីឆ្នាំ២០១៤ ខ្ញុំរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាមួយនៅក្នុងភូមិរបស់ខ្ញុំ។ នៅជាប់របងសាលានោះមានមណ្ឌលសុខភាពមួយសម្រាប់ព្យាបាលអ្នកជម្ងឺទីជិតទីឆ្ងាយ។ មានថ្ងៃមួយនោះ មានបុរសម្នាក់បាននាំប្រពន្ធរបស់គាត់មកសម្រាកនៅមណ្ឌលសុខភាពក្នុងបំណងសម្រាកដើម្បីសម្រាលបុត្រ។ ប្រពន្ធរបស់បុរសម្នាក់នោះបានឆ្លងទន្លេ(ប្រសូត្របុត្រ)នៅវេលាម៉ោង១២ៈ៤០រំលងអាធ្រាត្រនៅមណ្ឌលសុខភាព តែជាអកុសលកូនក្មេងនោះកើតមកហើយបែរជាស្លាប់ទៅវិញ រីឯស្រ្តីជាម្ដាយបានទទួលមរណៈភាពដោយសារមិនអាចទ្រាំទៅនឹងទារកមានមាឌធំ ៤.៧គីឡូក្រាមឯណោះ សូម្បីតែខាងគ្រូពេទ្យជំនាញក៏ជួយ
សង្រ្គោះមិនទាន់ដែរ។ នាយប់ស្ងាត់ដ៏រន្ធត់នោះខាងមន្ទីរពេទ្យក៏
ដូចជាសាច់ញាតិសពរបស់នារីនោះ បានសែងសពទៅតម្កល់នៅផ្ទះរបស់ខ្លួនទាំងកណ្តាលអាធ្រាត្យ ព្រោះបើទុកនៅមន្ទីរពេទ្យយូរពេកខ្លាចមានរឿងមិនល្អក្នុងមន្ទីរពេទ្យដោយសារតែជាសព
តៃហោង។ ពេលសែងនោះគ្មានអាចារ្យត្រឹមត្រូវសូត្រធម៍ហែសពទេ ព្រោះយប់ណាស់ទៅហើយពិបាកនឹងរកអាចារ្យ។
ពេលសែងនោះមានលោកយាយចំណាស់ម្នាក់ដែលជា
យាយរបស់សព បានប្រាប់ថាបើហែសពទៅហើយចូរកុំឈប់
តាមផ្លូវអោយសោះ បើឈប់នៅកន្លែងណា វិញ្ញាណរបស់
នាងនោះនឹងទៅអុកឡុកកន្លែងនោះ។ យប់នោះផងដែរអំឡុងម៉ោង១ៈ៣០ ខ្ញុំបានចុះពីលើផ្ទះមកនោមនៅខាងក្រោម ព្រោះលើផ្ទះគ្មានបង្គន់ឡើយ។ ពេលចុះមកដល់ដីខ្ញុំបានឃើញគេកំពុងហែសពទៅផ្ទះរបស់គេ នៅប្រហែល៨០ម៉ែត្រពីផ្ទះខ្ញុំទៀត ។ ខ្ញុំ
ឃើញដូច្នោះក៏ឡើងទៅដេកជាធម្មតាដោយពុំមានការភិតភ័យ
ក្លាចអ្វីសោះឡើយ។ លុះវេលាជិតភ្លឺទៅហើយប្រហែលម៉ោង៣ៈ៥០ ខ្ញុំស្រាប់តែឈឺនោមម្តងទៀត ក៏បានចុះទៅក្រោមផ្ទះដូច
មុន តែទៅលើកនេះក៏ឃើញគេកំពុងហែសពដដែល ប៉ុន្តែ
លើកនេះមិនមែនឃើញធម្មតាទេគឺមានឃើញនារីជាខ្មោចកំពុង
បំពេរកូនក្នុងអង្រឹងនៅលើស្នែងដែលគេសែង។ខ្ញុំឃើញដូច្នោះ ខ្ញុំយល់ថាច្បាស់ណាស់គឺពិតជាខ្មោចលងហើយ ពេលនោះខ្ញុំ
ភ័យខ្លាំងណាស់ស្រែកឡើងភ្លាត់សម្លេង ផ្អើលអស់អ្នកភូមិ
ហើយបានរត់ឡើងលើផ្ទះ ទៅឱបម្ដាយខ្ញុំអោយជួយ។ ពេលនោះព្រាយនោះក៏ឈប់តាមលងខ្ញុំទៅ។លុះស្អែកឡើងគេក៏សពទៅបញ្ចុះ ហើយក្រោយមកក៏លែងមានការលងបន្លាចពីព្រាយនោះទៀតដែរ៕
0 Comments