;

ពូមីនាំអាស៊ុយទៅបោះជំរុំកណ្តាលព្រៃខ្មោច Ghost Funny Cartoon



Read Text:

-ពូមី៖ អាស៊ុយៗ! អាស៊ុយអើយអាស៊ុយ -អាស៊ុយ៖ ពូមី! មករកខ្ញុំទាំងព្រឹកព្រលឹមចឹងមានការអីមែនទេ? -ពូមី៖ អ្ហើយ! ព្រឹកព្រលឹមអីអែងទៀតអ្ហាស ម៉ោង11អាលូវហើយហ្នឹង -អាស៊ុយ៖​ យីចម្លែកមែន ចុះម៉េចក៏ថ្ងៃនេះមាន់ខ្ញុំអត់រងាវចឹង? -ពូមី៖ រួចចុះឯងអត់មាននាឡិកាមើលម៉ោងទេអី បានពឹងលើមាន់ទៅវិញ -អាស៊ុយ៖ នាឡិកាខ្ញុំមាន តែពេលទិញមក ប៉ះចំនាឡិកាអ៊ឺរ៉ុប ខ្ញុំមិនចេះមើលទេ ទើបខ្ញុំយកនាឡិកានោះទៅដាក់ក្បែរទ្រង់មាន់ ទុកឲ្យមាន់វាមើលហ្នឹងណា -ពូមី៖ រួចចុះមាន់ឯងវាចេះមើលលេខអ៊ឺរ៉ុបអត់? -អាស៊ុយ៖ វាចេះច្បាស់ណាស់ ឲ្យតែដល់ម៉ោង5ព្រឹក វារងាវដាស់ខ្ញុំហើយ ថ្ងៃនេះសង្ស័យតែនាឡិកាងាប់បាត់ហើយមើលទៅ -ពូមី៖ យីមាន់អីក៏ឆ្លាតម្ល៉េះអ្ហា! មើលនាំអញទៅមើលតិចមើរ -អាស៊ុយ៖ នេះហើយជាទីស្នាក់ការរបស់វា -ពូមី៖ ហ្អីអាស៊ុយ ផ្ទះមាន់ស្អាតជាងផ្ទះអែងនៅទៀតអ្ហាស! ចុះម៉េចអែងមិនរើរមកនៅផ្ទះនេះវិញទៅ -អាស៊ុយ៖ ខ្ញុំក៏ចង់ដែរ តែខ្ញុំសព្វថ្ងៃរស់ដោយសារចិញ្ចឹមមាន់លក់នឹងហើយ ដូច្នេះខ្ញុំត្រូវតែយកចិត្តពួកវាតិចទើបបាន -ពូមី៖ យីអើ តិចនិកអ្ហែងចំជាចម្លែកមែនហ្អាស រួចចុះអាមួយណាដែលអែងថាឆ្លាតចេះមើលនាឡិកានោះ -អាស៊ុយ៖ អាចំប៉ា! អាចំប៉ាអើយ!ៗ យីទៅណាបាត់អញ្ចេះ អ្ហាស! អាចំប៉ាកូនឪ -ពូមី៖ អុញនោះ នេះមិនមែននាឡិកាងាប់ទេ គឹមាន់ឯងងាប់តើអាស៊ុយ -អាស៊ុយ៖ ពុទ្ធោអើយ! ចឹងតើបានវាមិនរងាវសោះ ថ្ងៃក្រោយមានអ្នកណារងាវដាស់ខ្ញុំទៀតទៅ! -ពូមី៖ អើយអាស៊ុយ ឈប់ល្ងង់ទៅ តាមពិតមាន់វារងាវរាល់តែព្រឹកហ្នឹង វាមិនមែនចេះមើលម៉ោងអីទេ ចំពោះលេខអ៊ឺរ៉ុប​ចាំថ្ងៃក្រោយ អញបង្រៀនឲ្យអែងចេះមើលហ្នឹងគេ យកនាឡិកាទៅដាក់នៅផ្ទវិញទៅ -អាស៊ុយ៖ ចឹងបានន័យថា ខ្ញុំចាញ់បោកមាន់រហូតមក -ពូមី៖ អើវាចឹងហើយ -អាស៊ុយ៖ និយាយចឹងពូមករកខ្ញុំមានការអីមែនទេ? -ពូមី៖ មែនហើយ គឺអញចង់បបួលឯងទៅបោះជំរុំលេងហ្នឹងណា យ៉ាងម៉េចដែរ? -អាស៊ុយ៖ យីពូមី ផ្ទះមានមិននៅ ម៉េចចង់ទៅនៅក្នុងជំរុំទៅវិញ -ពូមី៖ យីអានេះ អត់ទាន់សម័យមែនអ្ហា មនុស្សជំនាន់ថ្មីគេចូលចិត្តដើរបោះជំរុំ ស្រូបយកខ្យល់អាហារបរិសុទ្ធណា ឯងទៅឬអត់? -អាស៊ុយ៖ ទៅក៏ទៅដែរ តែខ្ញុំសុំទៅផ្តាំផ្ញើរផ្ទះខ្ញុំម៉ាភ្លែត -ពូមី៖ អែងផ្តាំផ្ញើរអាណាគេ បើអែងនៅផ្ទះតែម្នាក់អែងហ្នឹង -អាស៊ុយ៖ គឺផ្តាំផ្ញើរផ្ទះនឹងហើយ តែបាត់ខ្ញុំមិនឃើញទៅវិញ វាប្រាកជាដើររកខ្ញុំស្លាប់ហើយ -ពូមី៖ អ្ហើយអាស៊ុយ​ ឯងកុំថ្មីច្រើនពេក បានហើយតោះទៅជាមួយអញ -អាស៊ុយ៖ ពូមី តើយើងគិតទៅបោះជំរុំនៅឯណាទៅ -ពូមី៖ អើមិនឆ្ងាយទេ គឺប្រហែលជា10គីឡូម៉ែត្រពីភូមិប៉ុណ្ណោះ -អាស៊ុយ៖ ងាប់ហើយ ដី10គីឡូ ជិះរទេះគោចឹង ដឹងកាលដល់ទៅ -ពូមី៖ នែអាស៊ុយ ឯងកុំមើលងាយគោអញ នេះវាដើរទេ បើសិនជាវារត់វិញ សូម្បីតែអាបុប្ផារបស់ឯងក៏តាមវាមិនទាន់ដែរ -អាស៊ុយ៖ យីខ្លាំងដល់ថ្នាក់ហ្នឹងផង​ -ពូមី៖ អើថ្ងៃមុន គ្រាន់តែអញប្រាប់វាថាអញមានការប្រញ៉ាប់ វាបោះពួយលឿនយកតែមែនទែន វ៉ាដាច់ឡានគេអស់5-6គ្រឿងទៀត -អាស៊ុយ៖ យីដល់ថ្នាក់នឹងពេកខ្ញុំដូចជាមិនជឿសោះពូមី បានហើយ ឈប់បោកខ្ញុំទៅ -អាស៊ុយ៖ ពូមី ផ្លូវនេះម៉េចក៏ស្ងាត់ខ្លាំងម្ល៉េះ? ខ្ញុំដូចជាខ្លាចដល់ហើយ -ពូមី៖ អើកុំឲ្យអែងរអ៊ូច្រើនពេក ទើបអញបើកមកតាមផ្លូវកាត់នឹងណា -អាស៊ុយ៖ ពុទ្ធោអើយពូ ខ្ញុំសុខចិត្តឲ្យយូរ កុំឲ្យតែខ្មោចលងទៅបានហើយ -ពូមី៖ ផ្លូវនេះវាគ្មានខ្មោចអីទេ យីគោវាកញ្រ្ជោលស្អីវាអញ្ចេះ -អាស៊ុយ៖ ពូមីស្អីនៅពីមុខរទេះហ្នឹង? -ពីរនាក់៖ អ្ហាស!!! -អាស៊ុយ៖ ពូមី​ ស្អី....ហ្នឹង? -ពូមី៖ យីអានេះ មើលឃើញហើយនៅសួរទៀតអ្ហាស ឯងមើលមិនស្គាល់ថាអាហ្នឹងជាស្អីទេអី? -អាស៊ុយ៖ ខ្ញុំៗៗៗ -ពូមី៖ យីបាត់ទៅហើយ​ អ្ហើយបែបយើងស្រវាំងភ្នែកទេដឹង -អាស៊ុយ៖ វាមិនដែលស្រវាំងភ្នែកអីទាំង2នាក់ចឹងទេ ម្យ៉ាងទៀត គោពូទាំងពីរក៏ឃើញដែរ -ពូមី៖ អើមិនអីទេ វាទៅបាត់វិញហើយ ឯងឈប់ភ័យទៅ -អាស៊ុយ៖ ពូមី ខ្ញុំគិតថា យើងគួរតែបកក្រោយវិញទៅល្អជាង​ -ពូមី៖ យីមិនកើតទេ បើបកក្រោយ គម្រោងការរបស់អញច្បាស់ជាបរាជ័យមិនខានទេ -អាស៊ុយ៖ អ្ហើយពូមីអ្ហើយ ម៉ោមួយប្រភេទទៀតហើយ -ពូមី៖​ អ្ហើយអាស៊ុយ អញឆ្ងល់ណាស់អ្ហាស ម៉េចក៏ឲ្យតែពេលអញដើរជាមួយអែង ជួបខ្មោចរហូតហ្មង -អាស៊ុយ៖ ខ្ញុំក៏មិនដឹងដែរ​ តែខ្ញុំថាយើងកុំទៅមុខទៀតអី ខ្ញុំមិនចង់ជួបអាប្រភេទថ្មីទៀតទេ -ពូមី៖ ប៉ុន្តែយើងទៅមិនទាន់ដល់គោលដៅផងហ្នឹង យើងបោះជំរុំម៉េចទៅ? -អាស៊ុយ៖ យល់ល្អយើងបោះជំរុំនៅកន្លែងហ្នឹងតែម្តងទៅ បើទៅមុខទៀត​ ខ្ញុំច្បាស់ជាភ័យជ្រុះសក់អស់ជាមិនខានទេ -ពូមី៖ អ្ហើយ ចំជាស៊យមែន -ពូមី៖ ម៉េចអាស៊ុយ! ឯងនៅមិនទាន់អស់ចិត្តទៀតអ្ហេស? -អាស៊ុយ៖ មែនហើយ ខ្ញុំចេះតែមានអារម្មណ៍ថា ដូចជាមានអ្វីនៅក្បែរៗនេះ -ពូមី៖ អ្ហើយអាស៊ុយអ្ហើយ តាមពិតខ្មោចវាគ្មានអីអស្ចារ្យទេ ពេលវាមកលង យើងធ្វើមិនខ្លាចវាទៅ វានឹងឈប់លងយើងហើយ -អាស៊ុយ៖ ខ្ញុំក៏ចង់ធ្វើចឹងដែរ តែទៅមិនរួចទាល់តែសោះ ពេលឃើញខ្មោចម្តងៗ ជើងខ្ញុំនៅមិនស្ងៀមទេ ចេះតែចង់រត់ -ពូមី៖ អើបានហើយ ឥឡូវវាអស់អីហើយ -អាស៊ុយ៖ មិនទាន់អស់អីទេ ពូមើលទៅខាងណោះទៅ -ពូមី៖ អ្ហាស! អាស៊ុយ ធ្វើតាមសម្តីអញទៅ -អាស៊ុយ៖ ធ្វើយ៉ាងម៉េចទៅ? -ពូមី៖ គឺធ្វើជាមើលមិនឃើញអីទាំងអស់ តែបន្តិចទៀតវាទៅវិញដោយខ្លួនវាហើយ ហើយបើឯងខ្លាច ឯងបិតភ្នែកទៅ -អាស៊ុយ៖ យីសពិតជាបាត់មែន ពូមីពូកែណាស់ តែប៉ុណ្ណេះគ្មានខ្មោចឯណាមកលងយើងបានទេ -ពូមី៖ ឯងកុំទាន់អាលអរពេក វាបាត់ពីកន្លែងនោះមែន តែវាមកនៅកន្លែងនេះ -អាស៊ុយ៖ អ្ហាស!! (បិតភ្នែក) ខ្ញុំអត់ឃើញអីទាំងអស់ៗៗ -ពូមី៖ អាស៊ុយឯងបើកភ្នែកសិនម៉ោ -អាស៊ុយ៖ រួចចុះវាទៅបាត់ហើយនៅ? -ពូមី៖ នៅទេ មានតែម៉ោថែម -អាស៊ុយ៖ ចឹងចាំពេលវាទៅបាត់អស់ ចាំពូប្រាប់ខ្ញុំផង ពូមីៗ ពូមី យ៉ាងម៉េចហើយ? ម៉េចក៏ស្ងាត់ម្ល៉េះ? ពួកវាទៅហើយមែនទេ? អ្ហាស! ឯណាពូមី? -ខ្មោច៖ ពូមីរត់បាត់ហើយ -អាស៊ុយ៖ ពូមី ម៉េចក៏រត់ចោលខ្ញុំចឹង ពូចំជាទូរទស្សន៍មែន

Post a Comment

4 Comments