The 2 Chinese Men Were Haunted In The Forest
ចឹកលីម៖ នែ អាចឹកស៊ុយ រួចចុះម៉េចក៏យើងចាំបាច់ចេញទៅលក់ទាំងយប់ចឹងធ្វើអី?
ចឹកស៊ុយ៖ ហ្អើយ! ព្រោះពីផ្ទះយើងទៅផ្សារត្រាំខ្នារនោះ វាឆ្ងាយណាស់ ចឹងធ្វើចេញដំណើរពីពេលនេះទៅ ទម្រាំតែដល់នោះមេឃជិតភ្លឺល្មម ដូច្នេះយើងនឹងបានលក់មុនគេណា
ចឹកលីម៖ ប៉ុន្តែធ្វើចឹងវាហត់ខ្លាំងណាស់ ខ្ញុំខ្លាចតែពេលឈឺទៅនោះយកលុយលក់សាឡាដ
មកមើលជម្ងឺមិនគ្រប់ផង
ចឹកស៊ុយ៖ ហ្អើយកុំទំរុនពេក ធ្វើឲ្យស្វាហាប់ឡើងទើបរកស៊ីទាន់គេ ចិនៗផ្សេង គេមានបានអស់
ហើយ នៅតែយើងទេ តោះស្រូតទៅ
-ដើរបន្ត ឮឆ្លែលូ
ចឹកលីម៖ នែអាចឹកស៊ុយ មានឮអីអត់?
ចឹកស៊ុយ៖ ឮតើ គឺសម្លេងឆ្កែលូនឹងណា
ចឹកលីម៖ ខ្ញុំឮគេថា បើឆ្កែលូទាល់តែវាឃើញខ្មោច បើកើតទេយើងបកក្រោយសិនទៅហ្អី
ចឹកស៊ុយ៖ យី មកដល់នេះហើយ បកក្រោយយ៉ាងម៉េចកើត ថាមិនត្រូវនោះខ្មោចវាខាងក្រោយ
ចាំលងយើងក៏ថាបាន តោះប្រញ៉ាប់ទៅ ប្រយត្ន័ខ្មោចមកទាន់
ចឹកលីម៖ អើតោះទៅចឹង
-ទាំងពីរនាក់ដើរបន្ត ដើរលឿនជាមុន មកដល់សាលាឆទានមួយ
ចឹកស៊ុយ៖ យើងសម្រាកនៅសាលាឆទាននេះសិនហើយ ព្រោះមេឃនៅងងឹតនៅឡើយ
ម្យ៉ាងនៅសល់តែប៉ុន្មានរយម៉ែត្រទៀត ដល់ផ្សារត្រាំខ្នារហើយ ដូច្នេះយើងដេកយកកម្លាំង
បនិ្តចសិនទៅ
ចឹកលីម៖ គំនិតល្អមែន តោះចឹង
-ទាំងនាក់ដេកក្នុងសាលា សម្លេងមាន់រងាវ
ចឹកលីម៖ ហ្អើយម៉េចក៏មេឃឆាប់ភ្លឺម្ល៉េះវ៉ី ទើបដេកបានមួយភ្លែតសោះ
ចឹកស៊ុយ៖ កុំរអ៊ូច្រើន ឆាប់ស្រូតដំណើរទៅ ទៅចាប់កន្លែងលក់ឲ្យបានមុនគេ
-ទាំងពីរនាក់កំពុងដើរស្រាប់តែមេឃធ្លាក់ភ្លៀង
ចឹកលីម៖ អុញ! ភ្លៀងហើយ យើងបកទៅសាលាឆទានវិញសិនទៅអ្ហី?
ចឹកស៊ុយ៖ ហ្អេសមិនបាច់ទេ អាឡៃតែខ្លាចទទឹកភ្លៀងនោះ ខាតការឥឡូវហើយ ហើយភ្លៀងដូចមិនសូវជាខ្លាំងទេ ចឹងយើងទៅហ្មងទៅ
-ដើរបានបន្តិចទឹកឡើងលិចផ្លូវ
ចឹកលីម៖ ហ្អាសវីវរហើយ ទឹកលិចផ្លូវហើយ
ចឹកស៊ុយ៖ មិនកើតទេ ឆាប់ហែលទៅសាលាឆទានវិញ
-ចឹកទាំងពីរកំពុងហែល ក៏ឮសម្លេងស្រែកសួរ
តា៖ នែអាចឹកស៊ុយ អាចឹកលីម ហើយម៉េចមកហែលគោកអីនៅទីនេះទៅវិញ អត់ទៅលក់
សាឡាដទេអី?
ចឹកស៊ុយ៖ អ្ហាកម៉េចក៏ទៅជាចឹងវិញ
ចឹកលីម៖ អូយឈឺទ្រូងណាស់
និយាយចប់ស្រាប់តែឮមាន់រងាវម្តងទៀត ហើយក៏ឃើញព្រះអាទិត្យ
ចឹកស៊ុយ៖ យីមេឃទើបតែភ្លឺទេតើ ចុះមុននេះ មាន់វារងាវរកស្អីវា
ចឹកលីម៖ មាន់រងាវដល់ទៅពីរដង យើងត្រូវខ្មោចលងហើយអាចឹកស៊ុយ
0 Comments