Monk In The Forest
អាចូកៈ លោកបង រួចលោកឪគិតចង់ទៅណាទាំងយប់ចឹង?
គ្រូ៖ គឺអាត្មាត្រូវទៅសូត្រមន្តឡើងផ្ទះឲ្យគេ នៅឯក្បាលដំបូកឯណោះ
អាចូក៖ យីសូត្រមន្តធ្លាប់តែទៅពេលភ្លឺ លើកនេះម៉េចកចំឡែកម្ល៉េះលោកបង?
គ្រូ៖ អាត្មាក៏មិនដឹងដែរ តែញាតិញោមគេសំណូមពរចឹងទៅហើយ ធ្វើតាមគេ
ម្តងទៅ
អាចូក៖ លោកបង យើងដើរផុតពីភូមិយូរហើយ ម៉េចក៏មិនឃើញផ្ទះបុណ្យនោះចឹង?
ខ្ញុំដូចជាខ្លាចៗម៉េចមិនដឹងទេលោកបង
គ្រូ៖ នែអាចូក ឯងខ្លាចអីគេ?
អាចូក៖ គឺគ្មានអីក្រៅពីខ្មោចនោះទេលោកបង
គ្រូ៖ យីអានេះ មកជាមួយអាត្មាហើយ នៅខ្លាចខ្មោចទៀត (ឆ្កែលូ លោកបងភ័យ)
អាចូក៖ ឃើញទេ ភ័យអីតែខ្ញុំ លោកបងក៏ភ័យដែរ
គ្រូ៖ នែអាត្មាមិនមែនភ័យខ្លាចខ្មោចទេ គឺអាត្មាខ្លាចមានសត្វសាហាវវាមកយាយីជីវិត
យើងណា
អាចូក៖ ហ្អើយលោកបងអើយ ថ្ងៃក្រោយបើមានគេមករកទាំងយប់ចឹងទៀត កុំទទួលអី
គ្រូ៖ បានហើយ ឈប់និយាយទៅ តោះស្រូតដំណើរទៅ ឆាប់បានមកវិញ
-ទាំងពីរនាក់ដើរបន្ត
អាចូក៖ លោកបងៗ ប្រហែលជាផ្ទះនោះហើយ មែនទេ
គ្រូ៖ អើ! បើតាមអ្នកទៅរកអាត្មាល្ងាចនោះ បានប្រាប់ថាមកតាមផ្លូវនេះត្រង់រហូតដល់
ហើយ ចឹងប្រាកដជាផ្ទះហើយ តស៍យើង
អាចូក៖ ឈប់សិនលោកបង ចុះលោកបងអត់ចម្លែងក្នុងចិត្តអីតិចអេះ មនុស្សឯណាមកសង់ផ្ទះនៅក្នុងព្រៃជ្រៅដាច់ឆ្ងាយពីភូមិចឹង ដូចជាមិនស្រួលទេ
គ្រូ៖ ហ្អើយអាចូកអើយ ឯងដូចជាខ្លាចខុសរបៀបពេកហើយ ធម្មតាតែគេមានដីនៅណា
គេសង់ផ្ទះនៅហ្នឹងហើយ គ្មានអីចម្លែកទេ
អាចូក៖ ចុះក្រែងគេថាឡើងផ្ទះហ្អេស ម៉េចស្ងាត់សូន្យ? ត្រង់នេះតើវាចម្លែកទេលោក
បង?
គ្រូ៖ អើត្រង់ហ្នឹងដូចជាចម្លែកមែនវ៉ី ពិធីឡើងផ្ទះវាគួរតែមានភ្ញៀវមកអ៊ូអរ បែបមិន
មែនផ្ទះហ្នឹងទេដឹង
តា៖ តេជគុណ! មកដល់ហើយអ្ហែស?
អាចូក៖ ឃើញហើយនៅសួរទៀត
តា៖ ពួកខ្ញុំកូណាចាំយូរណាស់ហើយ ស្មានតែតេជគុណមិនមកតើ
តា2៖ មែនហើយ ពួកយើងចាំជិតមួយឆ្នាំហើយ ទើបតែឃើញតេជគុណមក
អាចូក៖ លោកបង ក្រែងលោកបងថាគេទើបទៅប្រាប់ល្ងាចម៉ិញតើ ម៉េចក៏ចាំដល់ទៅជិត1ឆ្នាំ?
គ្រូ៖ អាត្មាក៏មិនដឹងដែរ បែបគេចង់លេងសើចជាមួយយើងទេដឹង
តា៖ មិនមែនលេងសើចទេ ពេលវេលាមួយថ្ងៃសម្រាប់តេជគុណ គឺស្មើរនឹង1ឆ្នាំសម្រាប់
ពួកខ្ញុំកូណា ណា!
-ទាំងពីរនាក់មើលមុខគ្នាឆ្ងល់
តា2៖ បានហើយ តេជគុណធ្វើដំណើរមកឆ្ងាយហើយ ប្រហែលនឿយហត់ហើយ និមន្តចូលទៅក្នុងទៅ
-តេជគុណអង្គុយលើកម្រាល មានម្ហូបជាច្រើន មានពុទ្ធបរិស័ទច្រើន
តា៖ តេជគុណ សូមតេជគុណជួយសូត្រធម៌លើករាសី និងជូនពរជ័យដល់ពួកយើងខ្ញុំផង តែសុំម្យ៉ាង កុំសូត្រករណីឲ្យសោះណា
អាចូក៖ ធម៌ករណីនឹង យ៉ាងម៉េចទៅលោកបង
គ្រូ៖ ធម៌ករណី គឺជាធម៌ដេញខ្មោចនឹងណា គ្រប់គ្រូសង្ឃទាំងអស់តែងតែបង្រៀន
សិស្សឲ្យចេះសូត្រធម៌ករណីដើម្បីកុំឲ្យខ្លាចខ្មោច
អាចូក៖ ចុះម៉េចក៏លោកបងមិនបង្រៀនខ្ញុំផង
គ្រូ៖ ម៉ោពីឯងខ្ចឹលពេកហ្នឹងណា បានហើយអាត្មាចាប់ផ្តើមហើយ
-ព្រះអង្គច្រឡំសូត្រករណី ផ្ទះប្រែជាគុម្ពឬស្សី
គ្រូ៖ អ្ហាស! អាចូក! អាចូក! ម៉េចក៏ផ្ទះប្រែជាដើមឬស្សីចឹង? អាចូក! អាចូក! ជួយអាត្មាផង
អាចូក៖ លោកបងអើយ! ខ្ញុំកូណាជួយលោកបងមិនកើតទេ ព្រោះខ្ញុំកូណាក៏ជាប់នឹង
គុម្ពឬស្សីដែរ អូយយូយមុតឈឺណាស់
គ្រូ៖ អាតា្មយល់ហើយ ថាម៉េចបានជាតាម្ចាស់ផ្ទះអត់ឲ្យយើងសូត្រធម៌ករណី
អាចូក៖ រឿងហ្នឹងវាយ៉ាងម៉េចទៅល្បង?
គ្រូ៖ គឺថា តានោះនិងគ្នីគ្នារបស់គាត់សុទ្ធតែជាខ្មោច ទើបគាត់មកប្រាប់អាត្មាកុំឲ្យសូត្រធម៌ករណី តែអាត្មាភ្លេចសំណូមពរនេះ លុះអាត្មាសូត្រចប់ ខ្មោចទាំងនោះក៏អន្តរធាន
ទៅអស់ សូម្បីតែផ្ទះរបស់វាក៏ជាការបំភាន់ភ្នែកដែរ ទើបក្លាយទៅជាគុម្ពឬស្សីបែបនេះ
អាចូក៖ យីចំជាភ្លើរមែន
គ្រូ៖ ឯងថាឲ្យអ្នកណាអាចូក
អាចូក៖ គឺថាឲ្យខ្មោចហ្នឹងណាលោកបង វាចាំបាច់និមន្តលោកសូត្រឡើងផ្ទះធ្វើអី វាមិន
ដឹងថាខ្លូនវាជាខ្មោចទេអី
គ្រូ៖ អើប្រហែលខ្មោចនឹង ចូលចិត្តបុណ្យទានហើយមើលទៅ
អាចូក៖ អើ្ហយខ្មោចនេះពិតជាចម្លែកមែន ចុះឥឡូវយើងគិតយ៉ាងម៉េចទៅល្បង
គ្រូ៖ យើងចុះមិនរួចទេ មានតែចាំរហូតដល់ព្រឹក ក្រែងមានមនុស្សដើរកាត់ គេ
អាចនឹងជួយយើងណា
អាចូក៖ ពុទ្ធោអើយ!! ខ្មោចហៅសូត្រមន្ត
0 Comments